ក្រសួងវប្បធម៌ហាមដាច់ខាត ចំពោះការថតរូបភាព ឬវីដេអូមិនសមរម្យនៅរមណីយដ្ឋានអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងវប្បធម៌ហាមដាច់ខាត ចំពោះការថតរូបភាព ឬវីដេអូមិនសមរម្យនៅរមណីយដ្ឋានអង្គរ

ក្រសួងវប្បធម៌ហាមដាច់ខាត ចំពោះការថតរូបភាព ឬវីដេអូមិនសមរម្យនៅរមណីយដ្ឋានអង្គរ

ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​អំពាវនាវ​លើ​ការ​ថត​រូបភាព ក៏​ដូច​ជា​វីដេអូ​ផ្សព្វផ្សាយ​នា​នា ក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​ន័យ​នេះ សំដៅ​ដល់​ការ​បញ្ចេញ​សកម្មភាព​ឆ្គាំឆ្គង មិន​សម​ស្រប ឬ​ការ​ប្រមូលផ្ដុំ​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​ជាតិ/អន្តរជាតិ។

Advertisement

កន្លង​មក យោង​តាម​សេចក្ដី​ជូន​ដំណឹង​នា​ពេល​កន្លង​របស់​ក្រសួង​ពាក់​ព័ន្ធ​នឹង​សេវាកម្ម​ថត​វីដេអូ ឬ​រូបភាព​សន្លឹក ក្នុង​រមណីយដ្ឋាន​អង្គរ ឃើញ​ថា​ប្រជាពលរដ្ឋ​បាន​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​បាន​ចូល​រួម​ និង​អនុវត្ត​បាន​យ៉ាង​ល្អ​ប្រសើរ។ ដោយ​ឡែក នា​ពេល​ថ្មីៗ​នេះ ក្រសួង​បាន​មើល​ឃើញ​នូវ​ចន្លោះ​ខ្វះ​ខាត​មួយ​ចំនួន ដែល​អាច​បង្ក​ការ​ប៉ះពាល់​ទៅ​ដល់​សង្គម បេតិកភណ្ឌ និង​វប្បធម៌។

ជាមួយគ្នា អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​ក្រុម​ការងារ​ភ្នាក់ងារ​ទេសចរណ៍ និង​ភ្នាក់ងារ​សណ្ដាប់​ធ្នាប់ នឹង​ស្នើ​សុំ​ធ្វើ​ការ​ត្រួត​ពិនិត្យ ក៏​ដូច​ជា​សួរ​នាំ​ទៅ​លើ​ទម្រង់​នៃ​ការ​ថត​មួយ​ចំនួន ដែល​មាន​បង្ក​ការ​ប៉ះពាល់​ដូច​បាន​ជម្រាប​ខាង​លើ ដែល​មាន​ដូច​ជា ទង្វើ​ខុស​ពី​ក្រម​ប្រតិបត្តិ​អង្គរ, ការ​ថត​សម្ដែង, ការ​ស្លៀក​សម្លៀកបំពាក់​ដែល​ខុស​ឆ្គង​ខ្លាំង​ និង​ទីតាំង​បេតិកភណ្ឌ ការ​ដើរ​បង្ហាញ​ម៉ូត និង​ការ​បញ្ចេញ​សកម្មភាព​ដែល​ឆ្គាំឆ្គង មិន​សម​ស្រប ការ​ថត​ផ្សាយ​ផលិតផល​មិន​មាន​ការ​អនុញ្ញាត ក៏​ដូច​ជា​កាយវិការ​ប្រមូល​ផ្ដុំ​ និង​ការ​ថត​ដែល​រំខាន​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​ជាតិ/អន្តរជាតិ និង​ការ​គ្រប់គ្រង​សណ្ដាប់​ធ្នាប់​សាធារណៈ។

អាស្រ័យ​ដូច​បាន​ជម្រាប សូម​ប្រជាពលរដ្ឋ មហាជន​យោគយល់​ចំពោះ​ការ​បំពេញ​កាតព្វកិច្ច​របស់​ក្រុម​ការងារ​នៃ​អាជ្ញាធរ និង​ចូល​រួម​សហការ។ មួយ​វិញ​ទៀត ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​គណនី​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដែល​បាន​បង្ក​ការ​យល់​ច្រឡំ​ដល់​មតិ​សាធារណជន សូម​មេត្តា​លុប ដើម្បី​រក្សា​បាន​នូវ​បរិយាកាស​សង្គម​ប្រកប​ដោយ​សាមគ្គី​ជាតិ​តែ​មួយ៕

រូបភាព ៖ MEAS

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា