Miss Planet បារាំង សកម្មខ្លាំងក្នុងការជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Miss Planet បារាំង សកម្មខ្លាំងក្នុងការជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

Miss Planet បារាំង សកម្មខ្លាំងក្នុងការជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

មិន​ទាន់​អី​ផង Amélie Gigan ក្លាយ​ជា​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​វិស័យបវរកញ្ញានៅកម្ពុជាបាត់​ទៅ​ហើយ ដ្បិត​អី Miss Planet France ​រូប​នេះ យក​បាន​ចិត្ត​អ្នក​គាំទ្រ​ ជាមួយ​សកម្មភាព​ជា​ច្រើន​ដែល​នាង​បាន​ថត​ផ្សព្វផ្សាយ​ពី​កម្ពុជា​លើ​បណ្ដាញ​សង្គម។

Advertisement

កម្ពុជា​គឺ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ប្រកួត Miss Planet Internation 2026។ ជាមួយ​គ្នា បេក្ខភាព​តំណាង​ប្រទេស​ដែល​ត្រូវ​ចូល​រួម​ប្រកួត​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី ៥ ខែ មីនា ២០២៦ នេះ​មក​ម្ល៉េះ។ ក្នុង​ចំណោម Miss Planet International ទាំង ៣២ ប្រទេស បវរ​កញ្ញា Amélie Gigan ដែល​ជា MP មក​ពី​បារាំង បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​នាង និង​កម្ពុជា ស្ងើច​សរសើរ​​​សកម្មភាព​ថត​បង្ហាញ​ពី​ប្រទេស​កម្ពុជា​នៅ​លើ​បណ្ដាញ​សង្គម។

គិត​ចាប់​ពី​ថ្ងៃ​ដែល Amélie Gigan បាន​មក​ដល់ នាង​បាន​បង្ហាញ​ពី​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​ស្ថាប័ន Miss Planet កម្ពុជា ជា​មួយ​កម្រង​ផ្កា​លុយ​រៀល​​ដ៏​ស្រស់​ស្អាត​របស់​ខ្មែរ។ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ភ្នំពេញ បវរ​កញ្ញា​បារាំង​រូប​នេះ បាន​បង្ហាញ​សកម្មភាព​ជា​ច្រើន​នៃ​ដំណើរ​ទស្សនកិច្ច និង​ទីតាំង​ជា​ច្រើន​ដែល​នាង​បាន​ទៅ​ដល់ ដូច​ជា ផ្ទាំង​គំនូរ​សិល្បៈ​សន្តិភាព ព្រះ​បរម​រាជវាំង ផ្លូវ​ថ្មើរ​ជើង Walk Street ព្រម​ជា​មួយ​ការ​ជិះ​ឡាន City Bus គយគន់​សម្រស់​ក្រុង​ភ្នំពេញ និង​អាហារ​ខ្មែរ​ជា​ច្រើន​ផង​ដែរ។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្នុង​ស្រុក​ចាប់​អារម្មណ៍​បវរ​កញ្ញា​រូប​នេះ កាន់​តែ​ខ្លាំង​នោះ​គឺ​ជា​ការ​ថត​បង្ហាញ​សកម្មភាព​របស់​នាង​លើ​ទឹក​ដី​អច្ឆរិយ​អង្គរ-ខេត្ត​សៀមរាប ជាមួយ​សម្លៀក​បំពាក់​បុរាណ​ខ្មែរ។ Amélie Gigan ជា​បេក្ខភាព​បវរ​កញ្ញា​ប៉ែក​អឺរ៉ុប​មួយ​រូប​ដែល​អាច​ឆក់​បាន​បេះ​ដូង​អ្នក​គាំទ្រ​នៅ​កម្ពុជា​មិន​តិច​នាក់​នោះ​ទេ៕

ចុចទីនេះ ដើម្បីទស្សនា វីដេអូបន្ថែម ៖ https://www.facebook.com/AmelieLaPrincess

រូបភាព ៖ Miss Planet International & Amélie Gigan

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា