Miss Planet International ទាំង ៣២ ប្រទេស ទៅទស្សនារូបគំនូរសិល្បៈ ដើម្បីសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Miss Planet International ទាំង ៣២ ប្រទេស ទៅទស្សនារូបគំនូរសិល្បៈ ដើម្បីសន្តិភាព

Miss Planet International ទាំង ៣២ ប្រទេស ទៅទស្សនារូបគំនូរសិល្បៈ ដើម្បីសន្តិភាព

ក្រោយ​បេក្ខភាព Miss Planet International ២០២៥ បាន​មក​ជួបជុំ​គ្នា​នា​ទឹកដី​កម្ពុជា ដែល​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​ប្រកួត​រួច​មក​នោះ អ្នក​រៀបចំ​កម្មវិធី​បាន​ដឹកនាំ​បវរកញ្ញា​មកពី​គ្រប់ទិសទី​ទៅ​ទស្សនកិច្ច និង​ចូលរួម​កម្មវិធី​ផ្សេង​ៗ​បណ្ដើរ​ៗ​ហើយ។

Advertisement

ក្នុង​នោះ​ដែរ​កាលពី​ថ្ងៃអាទិត្យ ទី ៨ ខែ​មីនា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​ថ្នាក់​ដឹកនាំ​កម្មវិធី​បាន​ បេក្ខភាព​បវរកញ្ញា​ភព​ផែនដី​អន្តរជាតិ លើក​ទី ៥ ឆ្នាំ ២០២៥ ទាំង ៣២ ប្រទេស​ជុំវិញ​ពិភព​លោក ទស្សនា​រូប​គំនូរ​សិល្បៈ​ដើម្បី​សន្តិភាព ដែល​ស្ថិត​នៅ​សួន​ច្បារមុខវត្តបុទុមវត្តី បាន​មើល​ឃើញ​ពី​ឈឺចាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​គ្រួសារ ដែល​រង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ជិតខាង កាលពី​អំឡុង​ចុង​ឆ្នាំ ២០២៥។

បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​កញ្ញា ​ Sydney Marith មាន​អារម្មណ៍​ក្ដុកក្ដួល​ពេល​ស្ដាប់ឮ មើល​ឃើញ​ការ​ឈឺចាប់ រង​របួស​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​កំឡុង​ពេល​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ និង​សៀម។ នាង​បាន​បង្ហូរ​ទឹកភ្នែក ព្រោះ​តែ​រូបភាព​ខ្លោចផ្សា​នៃ​ជន​ជាតិ​ខ្មែរ ដែល​មិន​បាន​ដឹង​អ្វី​សោះ តែ​បែរជា​ព្រាត់ប្រាស​ផ្ទះ​សម្បែង ដែល​ធ្លាប់តែ​ជ្រកកោន ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​បែកបាក់​ពី​សាច់ញាតិ​យ៉ាង​កម្សត់កម្រ។ ចំណែក​ឯ​បេក្ខនារី​ដទៃ​ទៀត ពេល​បាន​ឃើញ​ការ​ឈឺចាប់​បង្ហាញ​លើ​ផ្ទាំង​គំនូរ ក៏​បាន​បង្ហាញ​ទឹកមុខ​ក្រៀមក្រំ​ដែល​កម្ពុជា​បាន​ជួប​រឿង​យ៉ាង​អកុសល​បែប​នោះ។

ផ្ទាំង​គំនូរ​សិល្បៈ ដែល​ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​ខ្មែរ ក៏​ជា​ការ​បង្ហាញ​ថា​ប្រជាជន​កម្ពុជា​យល់​ច្បាស់​ពី​គុណ​តម្លៃ​នៃ​សុខ​សន្តិភាព​ ហើយ​កម្ពុជា​គាំទ្រ​ការ​ដោះស្រាយ​ដោយសន្តិវិធី និង​គោរព​តាម​គោល​ការណ៍​ច្បាប់​អន្តរជាតិ។ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនេះ មិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជារូបគំនូរសិល្បៈ ដែលបង្ហាញនូវស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និង​ការ​ឈឺចាប់​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ឆ្លង​កាត់​នា​ពេល​កន្លងមក ជាពិសេសក្នុងបរិបទជម្លោះព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ជិត​ខាង។

ក្រៅពី​ទៅ​ទស្សនា​រូប​គំនូរ​សិល្បៈ ដើម្បី​សន្តិភាព Miss Planet International 2025 ទាំង ៣២ ប្រទេស ក៏​បាន​ទៅ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ប៊ែលធី ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និង​ជំរុញ​ទឹក​ចិត្ត​ដល់​អ្នក​ដឹក​នាំ​ជំនាន់​ក្រោយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Miss Planet International 2025 កាលពី​យប់មិញ​ក៏​បាន​រៀបចំ​កម្មវិធី​បំពាក់​ឆៀង​ដល់​បេក្ខភាព​ទាំង ៣២ រូប យ៉ាង​ឱឡារិក​ថែម​ទៀត​ផង៕

រូបភាព៖ BELTEI International University

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា