ចិត្តជាទាហាន! ឪពុកតារាចម្រៀង ណាន វីសារ ចេញពីពេទ្យទាំងដៃជាប់សេរ៉ូម ព្រោះត្រូវបំពេញភារៈជូនជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិត្តជាទាហាន! ឪពុកតារាចម្រៀង ណាន វីសារ ចេញពីពេទ្យទាំងដៃជាប់សេរ៉ូម ព្រោះត្រូវបំពេញភារៈជូនជាតិ

ចិត្តជាទាហាន! ឪពុកតារាចម្រៀង ណាន វីសារ ចេញពីពេទ្យទាំងដៃជាប់សេរ៉ូម ព្រោះត្រូវបំពេញភារៈជូនជាតិ

តារា​ចម្រៀង ណាន វីសារ បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​លោក​ឪពុក​ជា​ពន់ពេក ខណៈ​លោក​ត្រូវ​ចេញ​ទៅ​សមរភូមិ​ ដើម្បី​បន្ត​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ទាំង​ដែលដៃ​នៅ​ជាប់​សេរ៉ូម​នៅ​ឡើយ។

Advertisement

កាល​ពី​ម្សិល​មិញ​នេះ​តារា​ចម្រៀង​ថ្ពាល់​ខួច ណាន វីសារ បាន​បង្ហោះ​លើ​អាខោន​ផ្ទាល់​របស់​លោក​អម​ជាមួយ​រូបភាព​១​សន្លឹក​ដោយ​ក្នុង​នោះ​គឺ​ជា​ទាហាន​ខ្មែរ​ម្នាក់​ ដែល​ជា​ឪពុក​បង្កើត​របស់​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ដោយ​សារ​រង​ឥទ្ធិពល​ខ្យល់​ពុល​ពី​ការបាញ់ផ្សែងពុលពីសំណាក់ទាហាន​​ថៃ។

នៅ​ក្នុង​សារ​លោក​បាន​សរសេរ​រៀបរាប់​បែប​នេះ​ថា៖ «លោក​ឪពុក​អើយ​ ពុល​ផ្សែង​ពុល​របស់​​សៀម​ ពេទ្យ​ពិនិត្យ​មាន​ជាតិ​ពុល​ក្នុង​បំពង់ក ​គ្រាន់​តែ​ដឹង​ខ្លួន​ភ្លាម​ប្រញាប់​រត់​ទៅ​កង​ទ័ព​ភ្លាម​ទាំង​ដៃ​ជាប់​សេរ៉ូម​នៅ​ឡើយ។ ក្នុង​នាម​ជា​កូន​នឹង​ប្រទេស​កម្ពុជា​ទាំង​មូល​មាន​មោទនភាព​ណាស់​ចំពោះ​ប៉ា​ ឆាប់​ជា​នឹង​នាំ​ជ័យជម្នះ​ជូន​ជាតិ​ណា​ប៉ា»។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ក្នុង​នាម​ជា​កូន​ប្រុស ណាន វីសារ ​បាន​ត្រឹម​លើក​ដៃ​បន់​ស្រន់​សុំ​ឱ្យ​ទេវតា​តាម​ជួយ​ថែរក្សា​ឃុំ​គ្រង​លោក​ឪពុក​ឱ្យ​មាន​សុវត្ថិភាព​ និង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ភារកិច្ច​លើក​នេះ។ ដោយឡែក ​លោក​ក៏​បាន​រៀប​ចំ​ជំនួយ​ដែល​មាន​ស្បៀង ព្រមជាមួយ​​ថវិកា​ដើម្បី​ជួយ​ដល់​ជន​ភៀស​សឹក​ ៦២ គ្រួសារ​នៅ​ក្នុង​ខេត្ត​សៀមរាបផងដែរ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/Nanvisaofficial/videos/635193126291904

រូបភាព៖Visa Nan ណាន វីសារ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា