Yuta សមាជិក NCT ទម្លាយបទពិសោធន៍ដ៏រន្ធត់ ក្រោយមានអ្នកគាំទ្ររោគចិត្តផ្ញើរូបអាក្រាតកាយឱ្យមើល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Yuta សមាជិក NCT ទម្លាយបទពិសោធន៍ដ៏រន្ធត់ ក្រោយមានអ្នកគាំទ្ររោគចិត្តផ្ញើរូបអាក្រាតកាយឱ្យមើល

Yuta សមាជិក NCT ទម្លាយបទពិសោធន៍ដ៏រន្ធត់ ក្រោយមានអ្នកគាំទ្ររោគចិត្តផ្ញើរូបអាក្រាតកាយឱ្យមើល

ថ្មីៗនេះ Yuta សមាជិក NCT បានបើកចំហអំពីបទពិសោធន៍ដ៏គួរឱ្យព្រួយបារម្ភរបស់អ្នកគាំទ្ររោគចិត្ត ឬ Sasaeng ដោយក្នុងនោះមានអ្នកគាំទ្រម្នាក់បានផ្ញើរូបថតអាក្រាតកាយអាសអាភាស និងសារដែលបង្កគ្រោះថ្នាក់ដល់លោក។

Advertisement

អ្នកគាំទ្ររោគចិត្ត ឬ Sasaeng នៅតែជាការពិតដ៏ខ្មៅងងឹតបំផុតមួយដែលតារាខេប៉ុបជាច្រើនកំពុងប្រឈមមុខនៅពីក្រោយឆាក។ រាប់ចាប់ពីការឈ្លានពានភាពឯកជនភាពរហូតដល់ការតាមដាន និងការយាយីតារាល្បីៗជាច្រើនធ្លាប់បាននិយាយអំពីស្ថានភាពដ៏គួរឱ្យភ័យខ្លាចដែលពួកគេបានជួបប្រទះដោយសារតែអ្នកគាំទ្រដែលងប់ងល់។

ជាក់ស្ដែង Yuta បានទម្លាយអំពីហេតុការណ៏ដ៏គួរឱ្យខា្លចរបស់លោកជាមួយអ្នកគាំទ្ររោគចិត្ត កំលុងពេលបង្ហាញខ្លួននៅកម្មវិធី Urban Legend Wide Show រដូវកាលទី 3 របស់ Naokiman Show។ កំឡុងពេលសន្ទនាសមាជិករូបនេះបានលើកឡើងពីរបៀបដែលក្រុមបានដោះស្រាយជាមួយអ្នកគាំទ្រដែលតាមដាន (stalker) ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ និងបានបង្ហាញពីឧប្បត្តិហេតុដ៏គួរឱ្យព្រួយបារម្ភជាច្រើនដែលពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់លោក។

យោងតាម KBIZoom Yuta បានឱ្យដឹងថាមានអ្នកគាំទ្រមួយចំនួនធ្វើគ្រប់យ៉ាងដើម្បីបានលេខទូរសព្ទផ្ទាល់ខ្លួនរបស់លោក សូម្បីតែពេលដែលលោកព្យាយាមផ្លាស់ប្ដូរលេខទូរសព្ទជាច្រើនដងហើយ ក៏នៅតែមានអ្នកដឹងដដែល។ ក្នុងចំណោមក៏មានអ្នកគាំទ្រម្នាក់បានទូរសព្ទមកលោកហើយសួរហើយហេតុអ្វីបានជាត្រូវផ្លាស់ប្ដូរលេខទូរសព្ទបែបនេះ។

ជាងនេះទៀត លោកក៏បានប្រាប់ថាមានអ្នកគាំទ្រម្នាក់បានឆ្លងហួសព្រំដែនយ៉ាងខ្លាំងដោយនាងបានផ្ញើរូបថតអាក្រាតកាយទាំងស្រុងទាំងស្រុងមកឱ្យលោកមើល ថែមទាំងភ្ជាប់មកជាមួយនឹងសំណេរថា “នៅពេលលោកមកដល់ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ”។

ក្រោយការទម្លាយដ៏គួរឱ្យហួសចិត្តនេះហើយ បានបង្កឱ្យប្រតិកម្មយ៉ាងឆាប់រហ័សលើអ៊ីនធឺណេតដោយមានអ្នកគាំទ្រជាច្រើនបានថ្កោលទោសអាកប្បកិរិយានេះ និងហៅវាថាជាទម្រង់នៃការបៀតបៀនកេរ្ដិ៍ខ្មាសយ៉ាងច្បាស់។ យ៉ាងណាមនុស្សជាច្រើនក៏បានសម្តែងការព្រួយបារម្ភអំពីភាពងាយស្រួលក្នុងការទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់សិល្បកររូបនេះ ទោះបីជាមានវិធានការសន្តិសុខកើនឡើងនៅក្នុងឧស្សាហកម្មកម្សាន្តក៏ដោយ។

គួរឱ្យដឹងផងដែរថា វប្បធម៌អ្នកគាំទ្ររោគចិត្ត ឬ sasaeng culture នៅតែជាបញ្ហាធ្ងន់ធ្ងរនៅក្នុងវិស័យខេប៉ុបអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយជារឿយៗតារាជាច្រើនបានបង្ហាញថាពួកគេត្រូវបានគេតាមដាន ថតរូបដោយសម្ងាត់ បំពានឯកជនភាព ទាក់ទងដោយខុសច្បាប់ ឬសូម្បីតែបង្ខំឱ្យផ្លាស់ទីលំនៅដោយសារតែអ្នកតាមដាន។ ជាក់ស្ដែងដូចជាករណីចុងក្រោយរបស់យូតាបានបង្ហាញការឈ្លានពានយ៉ាងខ្លាំងនៃភាពឯកជនដែលតារាល្បីៗនៅតែបន្តស៊ូទ្រាំ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា