តារាកំប្លែង នាយពាង លាចាកលោកដោយជំងឺដាច់សរសៃឈាមបេះដូង ក្នុងវ័យ៥៩ឆ្នាំ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
តារាកំប្លែង នាយពាង លាចាកលោកដោយជំងឺដាច់សរសៃឈាមបេះដូង ក្នុងវ័យ៥៩ឆ្នាំ

តារាកំប្លែង នាយពាង លាចាកលោកដោយជំងឺដាច់សរសៃឈាមបេះដូង ក្នុងវ័យ៥៩ឆ្នាំ

ដំណឹង​មរណភាព​របស់​តារា​កំប្លែង​លោក សេម​ ចិត្រា​ ហៅ ​នាយ ពាង ដោយ​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​កាល​ពី​ម្សិល​មិញ​បានធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​តក់​ស្លុត​ និង​សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​ធនធាន​សិល្បករ​ជើង​ចាស់​រូប​នេះ។ ​មរណភាពរបស់ ​​នាយ ពាង ដែល​មហាជន​ច្រើនឃើញ​លោក​​សម្ដែង​ក្នុង​រឿង ជា​តួអង្គ​ព្រះសង្ឃយ៉ាងស័ក្តិសម​ ធ្វើឲ្យ​អ្នក​គាំទ្រ​លើកឡើងថា សឹងតែ​គ្មាន​តួអង្គ​ណា​សម្ដែង​សម​បែប​នោះ​ឡើយ។

លោក សេម​ ចិត្រា​ ហៅ​នាយ ពាង គឺ​ជា​តារា​កំប្លែង​និង​ជា​តារា​សម្ដែង ជា​ធនធាន​ចេញ​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ដែល​ភាគ​ច្រើន​សម្ដែង​ជា​តួអង្គ​ព្រះ​សង្ឃ និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​ចំពោះ​ទេពកោសល្យ​នៃ​ការ​សម្ដែង​របស់​លោក។ នាយ​ពាង​ ក៏​ធ្លាប់​សម្ដែង​ជា​ព្រះ​ចៅ​អធិការ​វត្ត​ នាគវ័ន្ត​ ក្នុង​បទចម្រៀង «ជីវិត​ក្មេង​វត្ត» ដែល​ជា​ស្នាដៃ​និពន្ធ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ កាល​ពី​ឆ្នាំ​២០០១។ ក្រៅ​ពី​តួអង្គ​ព្រះសង្ឃ លោក​ធ្លាប់​ដើរ​តួ​ជា​អាចារ្យ តួ​យក្ស តួ​សេដ្ឋី តួ​អ្នក​ស្រុក​ តួ​ឪពុក​ជា​ដើម។ ដោយ​ឡែក លោក​ក៏​ធ្លាប់​បង្ហាញ​មុខ​លេង​កំប្លែង​ជា​មួយ​តារា​កំប្លែង​ជើង​ចាស់​ល្បីៗ​ជា​ច្រើន​ដូច​ជា នាយ កុយ នាយ និង​នាយ​សានម៉ៅ ផង​ដែរ។ ​

តាម​រយៈ​ការ​សម្ដែង​ ទាំង​កំប្លែង​ និង​ក្នុង​ខ្សែ​រឿង​ជា​ច្រើន​នា​ពេល​កន្លង​របស់​តារា​ជើង​ចាស់​រូប​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​បង្ហាញ​ការ​សោក​ស្ដាយ​និង​ការ​នឹក​រលឹក​ជា​ពន់​ពេក​ទៅ​កាន់​រូប​លោក។ អនុស្សាវរីយ៍​ទាំង​អស់​នេះ​នឹង​ដិត​ជាប់​នៅ​ក្នុង​ការ​ចងចាំ​របស់​មហាជន​អ្នក​គាំទ្រ​ជានិច្ច។ ​​

គួរ​បញ្ជាក់​ដែរ​ថា តារា​សម្ដែង ​និង​កំប្លែង​ជើង​ចាស់​រូប​នេះ​បាន​ទទួល​មរណភាព​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៥​នេះ​ វេលា​ម៉ោង​២រសៀល​ ក្នុង​ជន្មាយុ​ ៥៩ ឆ្នាំ​ ដោយ​រោគាពាធ​ ដាច់​សរសៃ​ឈាម​បេះដូង។ ជា​មួយ​គ្នា​នេះ​ដែរ​ សម្ដេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន​ សែន បាន​ផ្ដល់​ថវិកា ៣​ពាន់​ដុល្លារ​តាម​រយៈ​លោក ហ្វៃ សំអាង និងអ្នកនាង ចន ចន្ទ័លក្ខិណា ក្នុង​ការ​នាំ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​សព​ និង​ចូលរួម​រំលែក​ទុក្ខ៕

រូបភាព ៖ ហ្វៃ សំអាង

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា