អូលីវ៉ា គង់ សង្ឃឹមមុតមាំ «ឈុតរយលានអត្ថន័យ» ក្នុងមហោស្រពកាន២០២៦ ទាក់ភ្នែកសារព័ត៌មានធំៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូលីវ៉ា គង់ សង្ឃឹមមុតមាំ «ឈុតរយលានអត្ថន័យ» ក្នុងមហោស្រពកាន២០២៦ ទាក់ភ្នែកសារព័ត៌មានធំៗ

អូលីវ៉ា គង់ សង្ឃឹមមុតមាំ «ឈុតរយលានអត្ថន័យ» ក្នុងមហោស្រពកាន២០២៦ ទាក់ភ្នែកសារព័ត៌មានធំៗ

ដើម្បី​មុខ​មាត់​ប្រទេស​កម្ពុជា អូលីវ៉ា គង់ បាន​ច្នៃ​ឈុត​ពិសេស​ដែល​បង្កប់​រយ​លាន​អត្ថន័យ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​សិល្បៈ វប្បធម៌ ដ៏​រុង​រឿង​របស់​ខ្មែរ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍​​លំដាប់​អន្តរជាតិ​នា​លើក​នេះ។

Advertisement

នេះ​ជា​បេសកកម្ម​លើក​ទី២ នៃ​ការ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​កាន ប្រទេស​បារាំង។ ខុស​ប្លែក​ពី​លើក​ទី​១ ដោយ​លើក​នេះ អូលីវ៉ា គង់ មាន​ដៃ​គូរ​ដែល​ត្រូវ​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​រួម​គ្នា ដែល​បុគ្គល​រូប​នេះ​ពុំ​មែន​ជា​អ្នក​ក្នុង​វិស័យ​ជំនួញ តែ​ជា​បវរ​កញ្ញា និង​ជាបុគ្គល​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង រហូត​ត្រូវ​បានឱ្យ​នាម​ជា បវរ​កញ្ញា​របស់​មហាជន​ថែម​ទៀត។ ជាមួយ​គ្នា បវរ​កញ្ញា​ញញឹម​ស្រស់​រូប​នេះ​ក៏​ត្រៀម​នឹង​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​ឈុត​ដែល​ច្នៃ​ជា​ពិសេស​ដោយ អូលីវ៉ា គង់ ផង​ដែរ។

ដោយ​ឡែក សម្រាប់​ឈុត​របស់ អូលីវ៉ា គង់ ដែល​ត្រៀម​ចូល​រួម​ក្នុង​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​ទី ១៨ និង​១៩ ត្រូវ​បាន​ច្នៃ​ឡើង​ជា​ពិសេស​ដោយ​បាន​គិត​គូរ​យ៉ាង​លម្អិត​ទាំង​រចនាបថ និង​ការ​រំលេច​ប្រណិត​ភាព​របស់​ខ្មែរ។ ឆ្លង​តាម​បទ​ពិសោធន៍​នៃ​ការ​ចូល​រួម​លើក​ទី​១ អូលីវ៉ា បាន​ឱ្យ​ដឹង​ថា ​ឈុត​ដែល​ទាក់​ទាញ និងលេច​ធ្លោ មិន​មែន​ជា​ឈុត​មាន​ទំហំ​ធំ ផ្ទុយ​ទៅ​វិញ​ជា​ឈុត​បង្កប់​រយ​លាន​អត្ថន័យ​ ហើយ​ឈុត​ដែល​ត្រៀម​ចូលរួម​លើក​នេះ លោក​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ស្អាត​ទាក់​ទាញ​ទាក់​ភ្នែក​បណ្ដា​សារព័ត៌មាន​បរទេស​ធំៗ​ផង​ដែរ។

លោក​បាន​បន្ថែម​ឱ្យ​ដឹង​ថា៖ «ក្នុង​នាម​ជា​បុគ្គល​មាន​ធនធាន ក្នុង​វិស័យ​ហ្វេសសិន លោក​នឹង​ពាំ​នាំ​សារ​តាម​រយៈ​ឈុត​សម្លៀកបំពាក់​ដើម្បី​បង្ហាញ​ពិភពលោក​ឱ្យ​បាន​ស្គាល់​ពី​ភាព​រុងរឿង​ដ៏​អស្ចារ្យ​របស់​ខ្មែរ ជា​ពិសេស​គឺ​បញ្ច្រៀប​នូវ​សិល្បៈ វប្បធម៌ របស់​ដូន​តា​ខ្មែរ​ដែល​បាន​បន្សល់​ទុក​»។

ក្នុង​នាម​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ហ្វេសសិន កំពូល​ម៉ូត​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា៖ «ការ​ច្នៃ​ឈុត​ចូល​រួម​ព្រឹត្តិការណ៍​អន្តរជាតិ​លើក​នេះ លោក​បាន​រំលេច​ឈុត​ហ្វេសសិន ឱ្យ​ត្រូវនឹង​កម្មវិធី ដែល​បង្កប់​រយ​លាន​អត្ថន័យ សូម្បី​ក្រណាត់​ច្នៃ​ឈុត​ក៏​ជា Material របស់​ខ្មែរ បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ជា​ពិសេស​ការ​គូរ ការ​ប៉ាក់​ឌិន និង​អត្ថន័យ​គឺ​បាន​បញ្ចូល​ទៅ​ក្នុង​ឈុត​ទាំង​អស់»។ គួរ​ឱ្យ​ដឹង​ថា ឈុត​ចូល​រួម​កាល​លើក​ទី​១ ជា​ឈុត​សមរាត្រី (ព្រះ​អាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត) ចង់​ដឹង​ណាស់​ថា​ឈុត​រយ​លាន​អត្ថន័យ​ដែល​ត្រៀម​ចូល​រួម​នា​លើក​ទី​២នេះ មាន​រូបរាង​និង​លក្ខណៈ​ពិសេស​បែប​ណា​នោះ កុំ​ភ្លេច​បន្ត​តាម​ដាន​ជាមួយ​គ្នា​នៅ​លើ​ផេក​ផ្លូវ​ការ​របស់ Oliva Kong ។

រីឯ ណាន វីសារ ចំពោះ​ការ​បង្ហាញ​វត្តមាន​ក្នុង​ដំណើរ​បេសកកម្ម​ទៅ​កាន់​បារាំង​ជាមួយ អូលីវ៉ា គង់ លើកនេះ លោក​ជា​ដៃ​ស្ដាំ ពោល​គឺ​ជា​អ្នក​សម្របសម្រួល​ក្នុង​ការ​ជួយ​ផលិត​មាតិកា ទាំង​រូបភាព និង​វីដេអូ។ ហើយ​នេះ​ក៏​ជា​ឱកាស​សម្រាប់​រូប​លោក​ក្នុង​ការ​ស្វែង​យល់​ពី​កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​នេះ ដើម្បី​ត្រៀម​ទទួល​យក​បទ​ពិសោធន៍​ក្នុង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​នា​ពេល​ក្រោយ​ផង​ដែរ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា