ធ្លាប់បង្ហាញខ្លួននៅកម្ពុជាតែម្ដងមែន តែតួឯកប្រុសល្បីក្នុងរឿង Double Helix នៅចងចាំហ្វេនកម្ពុជាក្នុងចិត្តមិនភ្លេច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្លាប់បង្ហាញខ្លួននៅកម្ពុជាតែម្ដងមែន តែតួឯកប្រុសល្បីក្នុងរឿង Double Helix នៅចងចាំហ្វេនកម្ពុជាក្នុងចិត្តមិនភ្លេច

ធ្លាប់បង្ហាញខ្លួននៅកម្ពុជាតែម្ដងមែន តែតួឯកប្រុសល្បីក្នុងរឿង Double Helix នៅចងចាំហ្វេនកម្ពុជាក្នុងចិត្តមិនភ្លេច

ថ្មីៗនេះខ្សែភាពយន្ដបុរសស្រឡាញ់បុរស Double Helix ដែលសម្ដែងដោយតារាប្រុសសិង្ហបុរី Ayden Sng សម្ដែងជាតួអង្គ Lu Feng និងតារាប្រុសចិន Lu Si Tong សម្ដែងជាតួអង្គ Cheng Yi Chen ត្រូវបានចាក់ផ្សាយនៅលើវេទិកាភាពយន្ដជាច្រើន និងទទួលបានប្រជាប្រិយភាពមិនធម្មតា។

Advertisement

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺតារាសម្តែងសិង្ហបុរី Ayden Sng បានចូលរួមពិធីជប់លៀងផ្តាច់មុខរបស់ Bvlgari នៅខេត្តសៀមរាប ប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅក្នុងនាម Friend of House។ ពេលនោះលោកបានចូលរួមជាមួយតារាល្បីៗជាច្រើន ដើម្បីអបអរសាទរខួបលើកទី ១៤០ នៃម៉ាកយីហោប្រណីតអ៊ីតាលី និងបង្ហាញការប្រមូលផ្ដុំគ្រឿងអលង្ការ Aeterna High ដ៏អស្ចារ្យនៅប្រាសាទបាយ័នដ៏ប្រវត្តិសាស្ត្រ។ លើសពីនេះកាលពីប៉ុន្មានថ្ងៃមុននេះ លោកក៏បានធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម instagram ជាមួយតារាប្រុស Lu Si Tong ដើម្បីផ្សព្វផ្សាយរឿងភាគនេះ ហើយលោកក៏មិនភ្លេចអរគុណទៅដល់ហ្វេននៅប្រទេសផ្សេងៗក្នុងនោះក៏មានកម្ពុជាដែរ។ នេះបានបង្ហាញថាទោះបីជាលោកធ្លាប់ប្រទេសកម្ពុជាបានតែម្ដងមែន ប៉ុន្តែអ្នកគាំទ្រកម្ពុជាបានជាប់វត្តមានក្នុងដួងចិត្តរបស់លោកបាត់ទៅហើយ ខណៈដែលហ្វេនកម្ពុជាក៏រឹតតែគាំទ្រលោកលើសពីមុនទៀត។ ជាមួយគ្នានោះ លោកក៏សង្ឃឹមថាហ្វេននៅកម្ពុជានៅនឹងតែបន្ដគាំទ្រលោក ហើយលោកក៏ចង់ជួបអ្នកគាំទ្រឆាប់ៗនេះដែរ។

យោងតាម Asia one កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ តារាប្រុសរូបនេះបានឈ្នះពានរង្វាន់តារាប្រុសដែលមានប្រជាប្រិយភាពបំផុតទាំង ១០ នៅឯកម្មវិធីប្រគល់ពានរង្វាន់ Star Awards ដោយត្រូវបានប្រកាសថាជាតារាសម្តែងឈានមុខគេម្នាក់នៅក្នុងរឿងភាគចិន។ លុះដល់ថ្ងៃទី២០ ខែមេសា ឆ្នាំដដែល Ayden Sng ក៏បានប្រកាសនៅលើគណនី Weibo ផ្ទាល់ខ្លួនថាលោកបានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារ Mejoy Entertainment នៅក្នុងប្រទេសចិនដើម្បីគ្រប់គ្រងការងារ និងធ្វើការផ្សព្វផ្សាយពីរឿងភាគ Double Helix ផងដែរ។ ក្រៅពីតារាប្រុស Ayden Sng និង Lu Si Tong រឿងនេះក៏មានការចូលរួមសម្ដែងពីតារាប្រុស Fa Xuan Ge និង He Jia Shu ដែលជាគូឯកទី ២ ផងដែរ។

គួរបញ្ជាក់ផងដែរថា Double Helix គឺជាខ្សែភាគយន្ដដែលនិយាយពីរឿងរ៉ាវស្នេហាដែលអូសបន្លាយពេលអស់មួយទសវត្សរ៍រវាង Cheng Yi Chen និង Lu Feng បានចាប់ផ្ដើមតាំងពីសម័យវិទ្យាល័យ។ ទំនាក់ទំនងផ្ដើមពីមិត្តភាពទៅជាចំណងស្នេហ៍ដ៏ជ្រាលជ្រៅ តែត្រូវបានហាមឃាត់ក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យហើយពួកគេត្រូវបានបំបែកចេញពីគ្នាយ៉ាងទាន់ហន់ដោយសារតែសម្ពាធគ្រួសារ និងការរើសអើងពីសង្គម។ បន្ទាប់ពីការបែកគ្នាដោយគ្មានពាក្យលា Lu Feng ត្រូវបានបង្ខំឱ្យទៅរស់នៅសហរដ្ឋអាមេរិក ចំណែក Yi Chen ត្រូវបង្ខំចិត្តកសាងជីវិតថ្មីតែម្នាក់ឯងក្នុងភាពឈឺចាប់ ពួកគេក៏បានជួបជុំគ្នាវិញដោយចៃដន្យក្នុងនាមជាបុគ្គលិក និងចៅហ្វាយនាយបន្ទាប់ពីបែកគ្នាអស់ជាច្រើនឆ្នាំ។ ទោះបីជាបានព្យាយាមជម្នះនូវរបួសចាស់ ការពិតដែលត្រូវបានកប់ទុក និងការយល់ច្រឡំដើម្បីត្រឡប់មករកគ្នាវិញក៏ដោយ ក៏ឧបសគ្គពីគ្រួសារ និងកាតព្វកិច្ចនៅតែបន្តតាមលងបន្លាច និងបំបែកពួកគេជាលើកទីពីរ ដែលបង្ខំឱ្យពួកគេត្រូវធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថាតើត្រូវលះបង់អ្វីខ្លះ ដើម្បីទទួលបានឱកាសក្លាយជាកម្មសិទ្ធិរបស់គ្នាទៅវិញទៅមកនៅក្នុងស្នេហាដែលបានកំណត់វាសនាជីវិតរបស់ពួកគេ។ រឿង Double Helix កំពុងចាក់បញ្ចាំងលើវេទិកាភាពយន្ដធំៗដូចជា GagaOOLala, Viki និង YouTube នៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៏៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា