Peypey Dy ប្រើប្រាស់ថវិកាជំនួយ ១ ម៉ឺនដុល្លារចុងក្រោយធ្វើ​លេណដ្ឋានឱ្យកងទ័ពខ្មែរដោយសម្ងាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Peypey Dy ប្រើប្រាស់ថវិកាជំនួយ ១ ម៉ឺនដុល្លារចុងក្រោយធ្វើ​លេណដ្ឋានឱ្យកងទ័ពខ្មែរដោយសម្ងាត់

Peypey Dy ប្រើប្រាស់ថវិកាជំនួយ ១ ម៉ឺនដុល្លារចុងក្រោយធ្វើ​លេណដ្ឋានឱ្យកងទ័ពខ្មែរដោយសម្ងាត់

តារា​ប្រុស Peypey Dy ទម្លាយ​ការ​សម្ងាត់​ដែល​លាក់​ទុក​ជា​ច្រើន​ខែ​ពាក់ព័ន្ធ​លុយ​ជំនួយ​សប្បុរសធម៌​ដោយ​លោក​ពុំ​ដែល​ធ្លាប់​ប្រាប់​ហើយ​តម្រូវ​លាក់​ការ​ ដើម្បី​ធានា​សុវត្ថិភាព​កង​ទ័ព​ជួរ​មុខ​របស់​កម្ពុជា​ក៏​ដូច​ជា​តប​តាមការ​ស្នើ​សុំ​ពី​មន្រ្តីជំនាញផងដែរ។

Advertisement

ប្រមាណ​ជា ១០ ម៉ោង​មុន​នេះ Peypey Dy បាន​សរសេរ​សារ​យ៉ាង​វែង​អន្លាយ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​លុយ​ជំនួយ​ ដើម្បី​ឱ្យ​មហាជន​អស់​មន្ទិល​សង្ស័យ ណា​ជា​ការ​បញ្ជាក់​ឱ្យ​បាន​ដឹង​ផង​ដែរ​ថា​រូប​លោក​ពុំ​បាន​ប្រើប្រាស់​លុយ​ជំនួយ​ក្នុង​កិច្ច​ការងារ​ផ្ទាល់​ខ្លួន​ ឬ​យក​លុយ​នោះ​ទៅ​ចំណាយ​ក្រៅ​ដែល​ប្រាសចាក​ពី​គោល​បំណង​ដែល​លោក​បាន​ផ្ដើម​មូលនិធិ​ ដើម្បី​ជួយ​កង​ទ័ព​ខ្មែរ​ និង​ជន​ភៀស​សឹក​កម្ពុជា​នោះ​ឡើយ។

តាម​រយៈ​សារ​ដែល​បង្ហោះ​កាល​ពី​យប់​មិញ​ត្រូវ​បាន Peypey Dy រៀបរាប់​យ៉ាង​ដូច្នេះ៖ រាល់ការចំណាយ ខ្ញុំក៏ធ្លាប់បានជម្រាបជូនពីរបាយការចំណាយលើការទិញសម្ភារៈ និងស្បៀង ទិញដី ធ្វើផ្ទះ និងជូនថវិការគ្រួសារសពលើកលែងតែថវិការជូនកងទ័ព និងអ្នករបួសតាមមន្ទីពេទ្យដែលគេមិនអោយបញ្ចេញតួលេខ និងបន្ទាយទាហ៊ានដែលមិនអាចផុសពីទីតាំង និងរូបភាព ហើយថវិការចុងក្រោយជួយធ្វើ លេណដ្ឋាន ដែលជាការសម្ងាត់មិនអាចបញ្ចេញបាន ខាងលើក៏បានប្រាប់អោយខ្ញុំស្ងប់ស្ងាត់កុំតបតចំពោះការរិះគន់ សង្ស័យ តែខ្ញុំសុំប្រាប់ពីអារម្មណ៌ពិត ខ្ញុំពិបាកទទួលយកណាស់។

បន្ថែម​លើ​ការ​រៀបរាប់​ខាង​លើ Peypey Dy ក៏​បាន​លើក​ឡើង​ពី​រឿង​ដី​នៅ​សៀមរាប​ដែល​មាន​តម្លៃ ២០ ម៉ឺន​ដុល្លារ គឺ​លោក​បាន​ទិញ​តាំង​ពី​ខែ ៣ និង​គម្រោង​សង់​វីឡា​ជិត ៣០ ម៉ឺន​តាំង​ពី​ខែ ៥ ចេញ​ប្លង់​រឹង​ថ្ងៃ​ទី ១១ ខែ ៧ មុន​ពេល​ផ្ទុះ​សង្គ្រាម ដោយ​មាន​អាជ្ញាធរ​មន្ត្រី​ខាង​សុរិយោដី​ដឹង​លឺ​ផង​ដែរ។

ចុង​បញ្ចប់​នៃ​សំណេរ Peypey Dy បាន​បង្ហាញ​គោល​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​បន្ត​ជួយ​ដល់​វីរកងទ័ព​កម្ពុជា​ក៏​ដូច​ជា​ពលរដ្ឋ​ភៀស​សឹក​ដែល​កំពុង​ជួប​ការ​លំបាក​ដោយ​សារ​ការ​បាញ់​ប្រហារ​ឈ្លាន​ពាន​ទឹក​ដី​ពី​ចោរ​សៀម។ លោក​បាន​បន្ថែម​ថា៖ «សំលេងរបស់ខ្ញុំនៅតែមាន ខ្ញុំចាំបាច់ត្រូវតែប្រើ រឿងខ្លះពិតជាបំបាកទឹកចិត្តមែន តែណ្ហើយជួបហើយ ទទួលរួចហើយ មានអីត្រូវខ្លាចទៀត? បើនៅតែអាចជួយជាតិបានល្នុងពេលនេះ ខ្ញុំពេញចិត្តនឹងធ្វើបន្ត ថ្ងៃស្អែកខ្ញុំត្រឡប់ទៅដល់ខ្មែរម៉ោង7យប់ ខ្ញុំនឹងជម្រាបបន្តទៀត»៕

រូបភាព ៖ Peypey Dy

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា