ខែ២ ឆ្នាំក្រោយ ពេជ្រ ពិសី និងគូស្នេហ៍ចូលរោងការហើយ ពេលនេះកំពុងថត Pre-wedding | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខែ២ ឆ្នាំក្រោយ ពេជ្រ ពិសី និងគូស្នេហ៍ចូលរោងការហើយ ពេលនេះកំពុងថត Pre-wedding

ខែ២ ឆ្នាំក្រោយ ពេជ្រ ពិសី និងគូស្នេហ៍ចូលរោងការហើយ ពេលនេះកំពុងថត Pre-wedding

កញ្ញា ពេជ្រ ពិសី ដែល​ជា​អ្នក​បង្កើត​មាតិកា និង​ជា​ម្ចាស់​ជំនួញ skincare ដ៏​ល្បី​ក្នុង​ស្រទាប់​យុវវ័យ ពេលនេះ​បាន​បញ្ចេញ​ថ្ងៃ​ខែ​រៀបការ​ ចូល​រោង​ជ័យ​តាម​បែប​ប្រពៃណីខ្មែរ​​ហើយ ក្រោយ​ភ្ជាប់​ពាក្យ​ និង​មើល​ចិត្ត​ថ្លើម​គ្នា​មក​ជាច្រើន​ឆ្នាំ។

Advertisement

Influencer ដែល​មាន​ប្រជាប្រិយភាព​គូ​នេះ បាន​បង្ហើប​ដំណឹង​ល្អ​ឲ្យ​អតិថិជន ក៏​ដូចជា​អ្នក​គាំទ្រ​ទាយ​ម្ដង​រួច​មក​ហើយ​កាលពី​ខែ​កក្កដា ឆ្នាំ ២០២៥។ មក​ដល់​ខែ ៨ ថ្មី​ៗ​នេះ ពិសី និង​គូស្នេហ៍ ក៏​បាន​ទៅ​ជ្រើសរើស​សម្អាងការ សម្រាប់​ថ្ងៃ​ចូល​រោងការ ដោយ​កំណត់​យក​ប្រណិត​នារី សម្អាងការ ដែល​ជា​ហាង​ម្តាយ​របស់ ស្រីនា និង​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​អនាគត​កូន​ក្រមុំ។

មក​ដល់​ពេល​នេះ ពិសី កំពុង​ថត pre-wedding នៅ​លើ​ទឹកដី​អង្គរ ហើយ​ក៏​បញ្ចេញ​ថ្ងៃ​ចូល​រោង​ជ័យ សិរីមង្គល​ផង​ដែរ។ ពេជ្រ ពិសី បាន​ដាក់​ថ្ងៃ ២២.០២.២៦។ គ្រាន់តែ​ឃើញ​ថ្ងៃ​ខែ​ហើយ​នោះ មាន​អ្នក​ចូល​ទៅ​បញ្ចេញ​មតិ​ព្រោងព្រាត និង​មិត្តភ័ក្ដិ​ខ្លះ​ទៀត​ត្រៀម​សម្លៀកបំពាក់ និង​ពណ៌​ឲ្យ​ហើយ។

គួរ​បញ្ជាក់​ថា ពេជ្រ ពិសី ជា​អ្នក​បង្កើត​មាតិកា និង​អ្នក​ជំនាញ​វ័យ​ក្មេង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ព្រោះ​នាង​ចែករំលែក​រឿងរ៉ាវ​ល្អ​ៗ​ដល់​អ្នក​គាំទ្រ។ ការ​តស៊ូ​ពុះពារ​របស់​កញ្ញា​មិន​ថា​ជីវិត​ស្នេហា ឬ​ការ​រកស៊ី នាង​បាន​បង្ហាញ​លើ​បណ្ដាញ​សង្គម ដើម្បី​ផ្ដល់​ជា​មេរៀន ក៏​ដូចជា​លើក​ទឹកចិត្ត​អ្នក​ដទៃ​ឲ្យ​ខិតខំ​ប្រឹងប្រែង​កុំ​ចុះចាញ់ រហូត​ទទួល​បាន​ជោគជ័យ​ដូច​សព្វថ្ងៃ។

ពេលនេះ ពិសី មាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ រថយន្ត​ស៊េរី​ទំនើប​ជិះ បាន​មក​ពី​ការ​ខិតខំ​ទាំង ២។ ពិសី និង ឆាយ បាន​ភ្ជាប់​ពាក្យ​កាលពី​ខែ ១២ ឆ្នាំ ២០២១ ដោយ​នាង​រឭក​ថា កាល​គ្រា​នោះ​នាង​មិន​បាន​ទិញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ឡើយ ទើប​មក​ដល់​ឆ្នាំ ២០២៣ អ្នក​ទាំង ២ មាន​លទ្ធភាព​ទិញ​ចិញ្ចៀន​ភ្ជាប់ពាក្យ​ដែល​ជា​តំណាង​ក្ដី​ស្នេហ៍ ដោយ​សមត្ថភាព​ខ្លួនឯង​ពិត​ៗ៕

រូបភាព៖ Pich Pisey

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា