ទឹកចិត្តប្រពៃ! ពេជ្រ សូលីកា បរិច្ចាគ ៩,៩៩៩,៩៩៩ រៀលជួយកុមារកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកចិត្តប្រពៃ! ពេជ្រ សូលីកា បរិច្ចាគ ៩,៩៩៩,៩៩៩ រៀលជួយកុមារកម្ពុជា

ទឹកចិត្តប្រពៃ! ពេជ្រ សូលីកា បរិច្ចាគ ៩,៩៩៩,៩៩៩ រៀលជួយកុមារកម្ពុជា

តារា​ចម្រៀង​ស្រី​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ស្រទាប់​យុវវ័យ អ្នក​នាង ពេជ្រ សូលីកា បាន​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួនជិត ១០ លាន​រៀល​តាម​រយៈ​មន្ទីរពេទ្យ គន្ធបុប្ផា ក្នុង​យុទ្ធនាការ «១ម៉ឺន​រៀល ១ម៉ឺន​នាក់» ដើម្បី​កុមារ​កម្ពុជា។

Advertisement

ដូច​ជា​សាធារណជន​កម្ពុជា​បាន​ជ្រាប យុទ្ធនាការ «១ម៉ឺន​រៀល ១ម៉ឺន​នាក់» ដើម្បី​កុមារ​កម្ពុជា​បាន​ត្រឡប់​មក​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ឆ្នាំ ២០២៦។ យុទ្ធនាការ​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​រួម​តែ​មួយ​ដើម្បី​ជួយ​កុមារ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។

ជាមួយ​គ្នា អ្នក​នាង ពេជ្រ សូលីកា ដែល​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​ក៏​បាន​ចូល​រួម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​ព្រឹត្តិការណ៍​មនុស្ស​ធម៌​មួយ​នេះ​ដោយ​បាន​បរិច្ចាគ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ចំនួន ៩,៩៩៩,៩៩៩ លាន​រៀល ក្រោម​ឈ្មោះ គួង ស្រីពេជ្រ (ដែល​ជា​ឈ្មោះ​ផ្លូវ​ការ​របស់​អ្នក​នាង។

ការ​ចូលរួម​របស់​សិល្បករ​ក្នុង​ស្រុក​រូប​នេះ​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​ចូល​រួម​ជា​បន្ត​បន្ទាប់​ទៀត​សម្រាប់​អ្នក​សិល្បៈ​ផ្សេង​ៗ​ទៀត មិន​ថា​តិច​ឬ​ច្រើន​នោះ​ទេ ការ​ចូល​រួម​របស់​សាធារណៈ​ជន​ខ្មែរ​នា​ពេល​នេះ​គឺ​ជា​ក្ដី​សង្ឃឹម​ដ៏​ធំធេង​សម្រាប់​ទារក​តូចៗ និង​កុមារ ព្រម​ទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ច្រើន​នាក់​ដែល​កំពុង​ស្ថិត​ក្រោម​កា​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ គន្ធ​បុប្ផា៕

រូបភាព Pich Solikah

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា