លេចមុខលំដាប់រងទី២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជូនដំណើរ ហ្វីយ៉ាតា ទៅប្រកួតនៅថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លេចមុខលំដាប់រងទី២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជូនដំណើរ ហ្វីយ៉ាតា ទៅប្រកួតនៅថៃ

លេចមុខលំដាប់រងទី២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជូនដំណើរ ហ្វីយ៉ាតា ទៅប្រកួតនៅថៃ

លេច​វត្តមានលំដាប់​រង​ទី​២ នៃ Miss Universe Cambodia 2025 ពេជ្រ វត្តីសារ៉ាវឌី្ឍ ក្នុង​ចំណោម​បណ្ដា​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​អាកាសយានដ្ឋាន​តេជោ​សន្តិភាព ក្នុង​ការ​ជូន​ដំណើរ ថៃ នារីសុជាតា ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ចូលរួម​ប្រកួត Miss Universe 2025 ។

Advertisement

កាលពី​ថ្ងៃ​ ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិល​មិញ​នេះ Miss Universe Cambodia 2025 ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​ ដើម្បី​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី Miss Universe 2025។ ចំពោះ​ការ​ចេញ​ដំណើរ​របស់​បវរ​កញ្ញា​រូប​នេះ​ទទួល​បាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ហ្វេន និង​មហាជន​អ្នក​គាំទ្រ ហើយ​ជា​ពិសេស​ទៀត​នោះ​ក្នុង​ដំណើរ​នេះ​ដែរ​ក៏​ឃើញ​មាន​វត្តមាន​ស្រី​ស្អាត ពេជ្រ វត្តីសារ៉ាវឌី ដែល​មហាជន​ស្គាល់​ថា​ជា​លំដាប់​រង​ទី​២​នៃ MUC2025 ដ៏​មាន​ឥទ្ធិពល​មួយ​រូប។

មិន​ត្រឹមតែ វត្តី​ ឡើយបវរកញ្ញា និង​អ្នក​សិល្បជាច្រើន​រូបទៀត ក៏​បាន​ទៅ​ផ្ដល់​កម្លាំង​ចិត្តដល់​ Miss Universe Cambodia 2025 ផង​ដែរ ហើយ​ក៏​មាន​បណ្ដា​អ្នក​គាំទ្រ​កុះករ ចាំ​ជូន​ដំណើរ​អ្នកនាង​ឡើង​យន្តហោះ ព្រោះ​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។

ការ​បង្ហាញ​វត្តមាន​របស់​បវរ​កញ្ញា ពេជ្រ វត្តីសារ៉ាវឌី ក្នុង​ការ​ជូន​ដំណើរ ហ្វីយ៉ាតា ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​ពេល​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​បង្ហាញ​ការ​ពេញ​ចិត្ត​និង​លើក​សរសើរ​ជា​ពន់ពេក។ យ៉ាង​ណា​មិញ ពេល​នេះ ហ្វីយ៉ាតា បាន​ទៅ​ដល់​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព។ នេះ​បើ​តាម​ការ​អាប់ដេត​លើ​អាខោន​ផ្លូវ​ការ​របស់​បវរ​កញ្ញា​រូប​នេះ។ មួយ​វិញ​ទៀត ហ្វីយ៉ាតា នឹង​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​រហូត​ដល់​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/reel/1945463376185096

រូបភាព ៖ Fiyata – ហ្វីយ៉ាតា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា