បងប្អូនគំរូ! ព្រះនាង អេម៉ា និងម្ចាស់ប្អូន គ្រងឈុតស្បៃជាគូ ស្អាតគ្មានកន្លែងទាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បងប្អូនគំរូ! ព្រះនាង អេម៉ា និងម្ចាស់ប្អូន គ្រងឈុតស្បៃជាគូ ស្អាតគ្មានកន្លែងទាស់

បងប្អូនគំរូ! ព្រះនាង អេម៉ា និងម្ចាស់ប្អូន គ្រងឈុតស្បៃជាគូ ស្អាតគ្មានកន្លែងទាស់

ព្រះនាង នរោត្តម អេម៉ា និង​ព្រះនាង នរោត្តម ជេនណា កាន់តែ​មមាញឹក​នឹង​ការងារ​ជា​គូ​បងប្អូន ក្រោយ​ទ្រង់ អេម៉ា បានប្រកាស Debut ជា​តារា​សម្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មុន​ពេល​មក​ប្រកប​អាជីព​តារា​សម្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ទី​កំណើត​នៃ​មាតា​ទ្រង់ ព្រះនាង អេម៉ា ជា​តារា​បង្ហាញ​ម៉ូដ​នៅ​ប្រទេស​បារាំង។

Advertisement

តាំងពី​ពេល​ដែល​ព្រះនាង នរោត្តម អេម៉ា បាន​ចូលរួម​មង្គលការ​សាច់សាលោហិត​កាល​ពី​​ចុង​ឆ្នាំ ២០២៥ កន្លង​ទៅ ហើយ​ក៏​ត្រូវ​បាន​ព្រះនាង ជេនណា ប្រកាស​ពី​វត្តមាន​ម្ចាស់​បង ទ្រង់​ទទួល​បាន​ការ​ចាប់អារម្មណ៍​សម្រស់​កូន​កាត់​ខ្មែរ​បារាំង​អង្គ​នេះ​យ៉ាង​ខ្លាំង។

រូប​សម្រស់​ចំណេះដឹង និង​ពូជពង្ស​វង្សត្រកូល​ធ្វើឲ្យ​ទ្រង់ នរោត្តម អេម៉ា ទទួល​បាន​ឱកាស​ច្រើន​ជា​បន្តបន្ទាប់​ក្នុង​ការងារ​សិល្បៈ​នៅ​ប្រទេស​កម្ពុជា។ ជាក់ស្ដែង​ការ​ថត​ម៉ូដ​សម្លៀកបំពាក់​ផ្សេង​ៗ មាន​ទីផ្សារ​សន្ទុះ​ខ្លាំង ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ព្រះនាង អេម៉ា និង​ម្ចាស់ប្អូន គឺ​ព្រះនាង នរោត្តម ជេនណា បាន​គ្រង​ឈុត​ស្បៃ​ដែល​ជា​មរតក​របស់​ដូនតា​ខ្មែរ។

ព្រះនាង ជេនណា បាន​រៀបរាប់​ថា “ថ្ងៃនេះ ខ្ញុំ​សូម​បង្ហាញ​បងប្អូន​នូវ​ឈុត​ស្បៃ​ខ្មែរ ដែល​បាន​ច្នៃ​ឡើង​សម្រាប់​ប្រើ ក្នុង​ពិធី​មង្គលការ​ក្នុង​សម័យ​បច្ចុប្បន្ន ជាមួយ​ម្ចាស់​បង​ខ្ញុំ Emma Norodom។ នេះ​គឺ​ជា​លើក​ទី១ ដែល​ម្ចាស់​បង​ខ្ញុំ​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​វិចិត្រ​នេះ។ តាមរយៈ​ចម្លាក់​នានា​នៅ​លើ​ប្រាង្គ​ប្រាសាទ​ខ្មែរ តឹកតាង​ដែល​បន្សល់​ពី​ដូនតា ជាពិសេស​រឿង​ព្រេង​និទាន ទាក់ទង​នឹង​ការ​កកើត​នគរខ្មែរ «ព្រះថោង នាងនាគ» បាន​តម្បាញ​បញ្ចូល​ក្នុង​ទំនៀម​តោង​ស្បៃ ក្នុង​ពិធី​អាវាហ៍វិវាហ៍​មង្គល​របស់​ខ្មែរ ដែល​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ការ​ពានា​ស្បៃ គឺ​ជា​ទំនៀមទម្លាប់​នៃ​ការ​ស្លៀកពាក់ ដ៏​មាន​សារៈសំខាន់​បំផុត ក្នុង​ប្រពៃណី​ស្ត្រី​ខ្មែរ​តាំងពី​បុរាណ​កាល។ ការ​ស្លៀក​សម្លៀកបំពាក់ ប្រពៃណី​ខ្មែរ គួរ​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​បាន​ច្រើន​ទម្រង់ ច្រើន​សណ្ឋាន​តាម​លំនាំ​ដើម ជាពិសេស​ទំនៀម​នៃ​ការ​ប្រើប្រាស់​ស្បៃ​ពានា ដែល​កំពុង​រង​នូវ​ហានិភ័យ​ពី​ការ​ទាមទារ​ជា​កម្មសិទ្ធិផ្ដាច់មុខ ក្នុង​ការ​ប្រើប្រាស់​ពី​វប្បធម៌​របស់​ខ្មែរ​យើង”។

អ្នក​គាំទ្រ​ពិតជា​ស្ងើចសរសើរ​ពី​រូប​សម្រស់​ដ៏​ផូរផង់ និង​អាកប្បកិរិយា​ថ្លៃថ្នូរ​សម​ជា​ខត្តិយៈ​ត្រកូល​ដ៏​ខ្ពង់ខ្ពស់​ដែល​មហាជន​គោរព​ស្រលាញ់ និង​ជឿជាក់​ថា​នឹង​នាំ​ភាព​កិត្តិនាម​កម្ពុជា លើ​បណ្ដា​សកលលោក​បន្ត​ទៀត៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា