ព្រះនាង នរោត្តម ជេនណា និងតន្ត្រីករល្បីឈ្មោះ Julian Gargiulo រួមគ្នាធ្វើតន្ត្រីមនុស្សធម៌ដើម្បីកុមារកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះនាង នរោត្តម ជេនណា និងតន្ត្រីករល្បីឈ្មោះ Julian Gargiulo រួមគ្នាធ្វើតន្ត្រីមនុស្សធម៌ដើម្បីកុមារកម្ពុជា

ព្រះនាង នរោត្តម ជេនណា និងតន្ត្រីករល្បីឈ្មោះ Julian Gargiulo រួមគ្នាធ្វើតន្ត្រីមនុស្សធម៌ដើម្បីកុមារកម្ពុជា

នា​ថ្ងៃ​ទី ៤ ខែ មេសា ឆ្នាំ ២០២៦ ខាង​មុខ នឹង​មាន​ការ​រៀប​ចំ​តន្ត្រី​មនុស្សធម៌​ដើម្បី​កុមារ​កម្ពុជា ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​ព្រះ​នាង នរោត្តម ជេនណា និង​តន្ត្រីករ​ល្បី​ឈ្មោះ​លោក Julian Gargiulo លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។

Advertisement

ជា​លើក​ដំបូង​សម្រាប់​ទ្រង់ នរោត្តម ជេនណា និង​លោក Julian Gargiulo ដែល​ជាតន្ត្រីករ​ល្បី​ឈ្មោះ​ឈ្មោះ ហើយ​ត្រូវ​បាន​គេស្គាល់​ថា​ជា​អ្នក​និពន្ធ​បទ​ភ្លេង និង​ជា​អ្នក​លេងព្យ៉ាណូដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក ក្នុង​ការ​សហការរួមគ្នាធ្វើ​ក្នុង​តន្ត្រី​មនុស្សធម៌​ នៅ​កម្ពុជា។ ជាមួយ​គ្នា «ការ​ប្រគំតន្ត្រី​មនុស្ស​ធម៌​ដើម្បី​កុមារ​កម្ពុជា» នា​លើក​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក​ថវិកា​ដើម្បី​ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​កំពុង​តម្រូវ​ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ដូចជា មន្ទីរពេទ្យ​គន្ធបុប្ផា , វិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន និង​អង្កការ II NODO។

សម្រាប់​តម្លៃ​សំបុត្រ មាន​ចាប់​ពី ១០ ដុល្លារ រហូត​ដល់ ៨០ ដុល្លារ (Silver 10$ , Gold 30$ , Platinum 50$ និង VIP 80$)។ ចំពោះ​ទី​តាំង​នៃ​ការ​ប្រគំតន្ត្រី​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សាល​កោះ​ពេជ្រ ចាប់​ពី​ម៉ោង ៦៖៣០ នាទី​ល្ងាច​ត​ទៅ។

លោក Julian Gargiulo មាន​ឈ្មោះ​ពិត Julian Lawrence Gargiulo វ័យ ៥៣ ឆ្នាំ គឺជាអ្នកលេងព្យ៉ាណូ និងជាអ្នកនិពន្ធបទភ្លេងជនជាតិអ៊ីតាលី-អាមេរិក។ លោកត្រូវបានគេស្គាល់ដោយសារការសម្តែងតន្ត្រីបុរាណបែបអន្តរកម្ម និងកំប្លែងរបស់គាត់។

រូបភាព ៖ Norodom Jenna

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា