បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ព្រះនាង នរោត្តម ជេនណា ថតវីដេអូជាមួយតារាសម្តែងស្រីចិន Jia Nai

ព្រះនាង នរោត្តម ជេនណា ថតវីដេអូជាមួយតារាសម្តែងស្រីចិន Jia Nai

ព្រះនាង​តូច នរោត្តម ជេនណា ហើយ​នឹង​តារាសម្តែងស្រីចិន Jia Nai ដែល​ជា​តួ​វ័យ​ក្មេង​មួយ​រូប​របស់​ចិន​ថត​វីដេអូ​ជា​មួយគ្នា និង​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ថែម​ទៀត​ផង។ ទោះ​ជា​មិន​ទាន់​ដឹង​ថា តារា​ខ្មែរ និង​តារា​ស្រី​វ័យ ២៣ ឆ្នាំ​ចិន​រូប​នោះ ជួប​គ្នា​ក្នុង​ឱកាស​អ្វី​ក៏​ពិត​មែន តែ​អ្នក​គាំទ្រ​ពិតជា​សប្បាយ​ចិត្ត ពេល​ឃើញ​សែរាជវង្ស​ខ្មែរ​ដែល​ជា​តារា​ល្បី បាន​ជួប​សំណេះសំណាល​គ្នា​លេង​ជាមួយ​តារា​ដទៃ។

មិន​ជា​ប្លែក​ឡើយ​ដែល​ព្រះនាង ជេនណា មាន​ឱកាស​បាន​ជួប និង​ថត​វីដេអូ​លេង​ខ្លី​ៗ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​របស់​ចិន ព្រោះ​ទ្រង់​ជា​តារា​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ចិន។ កន្លង​មក​មិន​ថា​កម្មវិធី​តំណាង​ជាតិ​បែប​ផ្លូវការ ឬ​មិន​ផ្លូវការ​ទេ ម្ចាស់​បទ «Truth or game» ជា​អ្នក​តំណាង​ជាតិ​ខ្មែរ លើ​វេទិកា​អន្តរជាតិ។

កាលពី​ខែ​មុន ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ទស្សនាវដ្ដី​ដ៏​ល្បី​របស់​ចិន Trendmo អញ្ជើញ​ថត​រូប cover ដើម្បី​គម្រប់​ខួប​អនុស្សាវរីយ៍ ៦៧ ឆ្នាំ នៃ​ទំនាក់ទំនង​ការ​ទូត​កម្ពុជា-ចិន។ ក្រោយ​បង្ហាញ​ព្រះភ័ក្រ្ត​លើ Trendmo China Magazine អ្នក​គាំទ្រ​គិត​ថា ទ្រង់​អាច​នឹង​មាន​ឱកាស​ក្លាយ​ជា​តារា​សម្ដែង​នៅ​ទីនោះ ឬ​ក៏​ការ​ចូលរួម​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​របស់​ចិន​បន្ត​ទៀត។

ព្រះនាង នរោត្តម ជេនណា ទទួល​បាន​ការ​គោរព​ស្រលាញ់​ច្រើន​ពី​សំណាក់​ហ្វេន​នៅ​ក្នុង​ប្រទេស​ចិន។ មិន​តែ​ប៉ុណ្ណោះ ទ្រង់​ឡើង​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក​របស់​ចិន​ជាច្រើន​មក​ហើយ ព្រម​ទាំង​ធ្លាប់​ជួប ក៏​ដូចជា​រួម​ការងារ​ជាមួយ​តារា​ប្រុស​ស្រី​ចិន​ជាច្រើន។ មាន​ពេល​១ តារា​សម្ដែង​ចិន​ដ៏​ល្បី Zhao Lusi ធ្លាប់​ផ្ញើ​ហត្ថលេខា និង​រូបថត​របស់​នាង ដល់​ព្រះនាង ជេនណា ក្រោយ​ដឹង​ថា​សែរាជវង្ស​ខ្មែរ​ដែល​ជា​តារា​សម្ដែង តារា​ចម្រៀង​អង្គ​នេះ ចាត់​ទុក​នាង​ជា Idol៕

រូបភាព៖ Jenna Norodom, Pinterest និង ស៊ីនឌី សម្អាងការ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា