PSV Family បកស្រាយបញ្ហា ៤ ចំណុច សង្ឃឹមមហាជនឈប់ចោទ N.John ឆ្លៀតស្រុកទេសមានសភាពការណ៍មិនល្អ យក view | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
PSV Family បកស្រាយបញ្ហា ៤ ចំណុច សង្ឃឹមមហាជនឈប់ចោទ N.John ឆ្លៀតស្រុកទេសមានសភាពការណ៍មិនល្អ យក view

PSV Family បកស្រាយបញ្ហា ៤ ចំណុច សង្ឃឹមមហាជនឈប់ចោទ N.John ឆ្លៀតស្រុកទេសមានសភាពការណ៍មិនល្អ យក view

តារា​ចម្រៀង N.John ដែល​ខ្មែរ​ស្គាល់​ច្បាស់​ថា​ជា​កូន​ប្រុស​ទី ២ របស់​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ បាន​ធ្វើឲ្យ​មហាជន​មិន​សប្បាយ​ចិត្ត គ្រា​បង្ហោះ Teaser បទ​ចម្រៀង​ចំ​ថ្ងៃ​ប្រទេស​កម្ពុជា ជួប​បញ្ហា​ឈ្លានពាន ពី​ទាហាន​ថៃ​ម្ដង​ជា​ពីរ​ដង។

Advertisement

ដូច​កាលពី​ល្ងាច​ថ្ងៃ ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ ទាហាន ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ខ្មែរ​របួស ៣ នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ម្នាក់ ហើយ​នៅ​ប្រមាណ​ម៉ោង ៧ យប់ N.John បាន​ទម្លាក់​វីដេអូ​ខ្លី​​ៗ មានចំណងជើង ៦ បទ​ចម្រៀងដែល​នឹង​ត្រៀម​ចេញ​​។

ការ​បញ្ចេញ​វីដេអូ​ដើម្បី​ប្រម៉ូត​បទ​ចម្រៀង​មុន របស់​កូន​ប្រុស​ទី ២ តារា​ចម្រៀង ព្រាប សុវត្ថិ ត្រូវ​បាន​មហាជន​មួយ​ចំនួន​មិន​ពេញ​ចិត្ត ហើយ​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ ដោយ​គិត​ថា សុវត្ថិ មុនីនាគ កេង​ចំណេញ​ពេល​ស្រុកទេស​មាន​ស្ថានភាព​មិន​ល្អ ដើម្បី​យក view ច្រើន ឬ​ខ្លះ​ទៀត​លើកឡើង​ថា​តារា​ខ្មែរ ដែល​កំពុង​ប្រកប​ការងារ​សិល្បៈ​នៅ​ក្រៅ​ប្រទេស​រូបនេះ មិន​ខ្វល់​ពី​ការ​លំបាក​របស់​ពលរដ្ឋ​ដែល​ជួប​ទុក្ខ បែររាំច្រៀងសប្បាយទៅវិញ។

បញ្ហា​ដែល N.John បញ្ចេញ​បទ​ចម្រៀង​ផ្សេង​ៗ​មិន​ថា​ខ្លី និង​ចម្រៀង​ពេញ​ចំ​តែ​ថ្ងៃ​ដែល​ថែ​ឈ្លានពាន​មក​លើ​ខ្មែរ មិនមែន​ម្ដង​ឡើយ ដោយ​មហាជន​កត់​ចំណាំ​ថា រឿង​ដដែល​នេះ ៣ ដង​ហើយ។ ដូចនេះ​ក៏​ចោទ N.John ថា​មាន​បំណង​ទម្លាក់​ចម្រៀង​តែ​ថ្ងៃ​មាន​បញ្ហា​តែម្ដង។ ការ​បញ្ចេញ​មតិ​ជេរ​ប្រទេច តាម​រយៈ​ការ​ប៉ាន់ស្មាន​របស់​មហាជន​កន្លង​មក ទាំង​សាមី​ខ្លួន និង​គ្រួសារ​តារា​ចម្រៀង ព្រាប សុវត្ថិ មិន​ដែល​បកស្រាយ​អ្វី​ឡើយ។

តែ​ថ្ងៃនេះ​តាម​រយៈ​ផេក PSV Family ដែល​ជា​ផេក​បង្ហាញ​ពី​សកម្មភាព​គ្រួសារ និង​អាជីវកម្ម​ផ្សេង​របស់​តារា​ប្រុស​សំឡេង​ផ្អែម ព្រាប សុវត្ថិ បាន​បកស្រាយ​ថា ចរិត N.John មិនមែន​ជា​មនុស្ស​ឈ្លើយ មិន​ដឹង​ខុស​ត្រូវ ក៏​មិនមែន​ជា​មនុស្ស​បំពុល​សង្គម រឹតតែ​មិនមែន​ប្រភេទ​មនុស្ស​ឆ្លៀត​ឱកាស បាន View ក្នុង​ពេល​ប្រទេស​មាន​បញ្ហា។

ផេក PSV Family បាន​បន្ថែម​ទៀត​ថា ផ្ទុយ​ទៅ​វិញ​មនុស្ស​មួយ​ចំនួន​តូច​ទេ​ដែល​មិន​យល់​ពី​ស្ថានភាព​របស់​គាត់ ហើយ​ក៏​មិន​យល់​ហេតុផល៖


១. N.John កំពុង​បន្ត​ការ​សិក្សា​ផ្នែក​សិល្បៈ​នៅ​អាមេរិក តើ​គាត់​គួរតែ​បោះបង់​ចោល​ការងារ និង​ការ​សិក្សា ហើយ​ត្រលប់​មក​ខ្មែរ​វិញ ឬ​យ៉ាងណា?
២. N.John មិនមែន​ជា​សិល្បករ​ឯករាជ្យ​ទេ គាត់​ម៉េច​នឹង​អាច​លុប អាច​ផ្លាស់ប្ដូរ​ស្រេច​តែ​ចិត្ត​បាន?
៣. N.John កំពុង​នៅ​ក្រោម​ផលិតកម្ម​អាមេរិក គ្រប់​យ៉ាង​ត្រូវ​គោរព​តាម​ការ​រៀបចំ​របស់​ផលិតកម្ម ប្រុង​ឲ្យ​គាត់​លាលែង​ពី​ផលិតកម្ម ឬ​យ៉ាងណា?
៤. N.John ឆ្លៀត​ឱកាស​ពេល​មាន​បញ្ហា? បើ​អ្នក​តាមដាន​គាត់​ទើប​ដឹង​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​គាត់​ផុស​សឹង​រាល់ថ្ងៃ​ជា​ធម្មតា តើ​គាត់​ត្រូវ​ផុស​គេច​របៀប​ម៉េច​ទើប​មិន​ចំ​ថ្ងៃ​មាន​បញ្ហា? មនុស្ស​មួយ​ចំនួន​ទៅ​វិញ​ទេ​ដែល​ចំ​ថ្ងៃ​មាន​បញ្ហា​ទាញ N.John ចូល​ថា​ឆ្លៀត​ឱកាស ថា​មាន​បំណង….អ៊ីចឹង​សូម​អ្នក​ទាំង​អស់​គ្នា សូម​ចិត្ត​កុំ​ចាប់​កំហុស​គ្នា​ឯង​អី៕

រូបភាព៖ PSV Family និង N.John

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា