ចេញ​បទណាក៏ល្បីៗ! «យប់ស្ងាត់» បទដ៏ពេញនិយមរបស់ ទេព ពិសិដ្ឋ MV ទើបទម្លាក់ប៉ុន្មាន​ថ្ងៃ​ តែប្រជាប្រិយភាពខ្លាំង

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ចេញ​បទណាក៏ល្បីៗ! «យប់ស្ងាត់» បទដ៏ពេញនិយមរបស់ ទេព ពិសិដ្ឋ MV ទើបទម្លាក់ប៉ុន្មាន​ថ្ងៃ​ តែប្រជាប្រិយភាពខ្លាំង

ចេញ​បទណាក៏ល្បីៗ! «យប់ស្ងាត់» បទដ៏ពេញនិយមរបស់ ទេព ពិសិដ្ឋ MV ទើបទម្លាក់ប៉ុន្មាន​ថ្ងៃ​ តែប្រជាប្រិយភាពខ្លាំង

តារា​ប្រុស​រ៉េប​វ័យ​ក្មេង សំឡេង​ពីរោះ ទេព ពិសិដ្ឋ បាន​ទម្លាក់ MV បទ «យប់ស្ងាត់» ក្រោយ​ផ្ទុះ​ការ​ពេញ​និយម​ខ្លាំង​លើ​បណ្ដាញ​សង្គម Tik Tok។ បទ​ថ្មី​នេះ​របស់ Rapper ថ្មី​រូបនេះ ក៏​មិន​សូវ​ខុស​ពី​ចម្រៀង​មុន​ៗ​របស់​លោក​ដែរ ភាគច្រើន​ល្បី​លើ​បណ្ដាញ​សង្គម​ផ្សេង​ជាមុន​សិន ទើប​ចេញ MV ជា​ក្រោយ។

ទាំង MV និង lyric របស់​បទ «យប់ស្ងាត់» តារា​ប្រុស​វ័យ​ក្មេង​ក្នុង​វិស័យ​ចង្វាក់​ហ៊ីបហប ទេព ពិសិដ្ឋ បាន​ផលិត​ចេញ​យ៉ាង​ល្អ​ឥត​ទាស់។ ដូចនេះ​ហើយ​មិន​មែន​ជា​រឿង​​ចៃដន្យ​ឡើយ​ដោយ​មាន​អ្នក​គាំទ្រ​ខ្លាំង ហើយ​អ្វី​ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​អតីត​តារា​ហង្សមាស​រូប​នេះ គឺ​អ្នក​ធ្វើ​វីដេអូ Reaction បរទេស​ជាច្រើន​ពី​បទ​នោះ​ដែរ។

ការ​រៀបចំ​ខ្លួន​របស់ ពិសិដ្ឋ ក្នុង MV បទ​ថ្មី​ក៏​មើល​ទៅ​ឡូយ​ខ្លាំង ដែល​ជា​ស្ទីល៍​របស់​តារា​រ៉េប​ទូទៅ​ចូលចិត្ត ដោយ​មាន​ការ​ពាក់​នូវ​គ្រឿងអលង្ការ​ជាច្រើន និង​ធ្មេញ​ស្រោម​មាស​បន្ថែម។ ក្រឡេក​ទៅ​មើល​ការ​គាំទ្រ​លើ​បណ្ដាញ​សង្គម Facebook បទ «យប់ស្ងាត់» មាន​អ្នក​ចូលមើល​រហូត​ទៅ​ដល់​ជាង ២ លាន​ដង​ឯណោះ ហើយ​អ្នក Like វិញ​ដល់​ទៅ​ជាង ១៤០ K។ ចំណែក​ក្នុង YouTube វិញ​បទ​ថ្មី​របស់​ម្ចាស់​ពាន​រង្វាន់​ពាន​កម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី​២ បាន​ហក់​ឡើង​លេខ​៥ជា​បទ​ពេញ​និយម​ស្ដាប់។

អ្នក​គាំទ្រ ទេព ពិសិដ្ឋ បាន​លើក​ឡើងថាតារា​ចម្រៀង​រូបនេះ នៅពេល​ដែល​បត់​ខ្លួន​ចូលមកប្រឡូក​ក្នុង​វិស័យ Hip Hop ,R&B កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព​។ អ្នក​គាំទ្រ​ខ្លះ​លើកឡើងថា​បទ​ថ្មីមួយ​ណា​ក៏​ដោយ​របស់​តារា​ប្រុស​វ័យ​១៨ ឆ្នាំ រូបនេះ​ល្បី​ទាំងអស់៕

រូបភាព៖ Tep Piseth

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា