រ៉េត ស៊ូហ្សាណា បានជួប កុយ អេនណា នៅតាមផ្លូវក្នុងអំឡុងពេលអ្នកទាំងពីរធ្វើដំណើរតាមទិសដៅស្របគ្នាទៅកាន់ខេត្តសៀមរាប។ គ្រាន់បានឃើញ ស៊ូហ្សាណា ចុះពីលើរថយន្តសំដៅរក អេនណា ដោយក្ដីរីករាយ។


ពិតជាគាប់ជួនមែន តារាចម្រៀង រ៉េត ស៊ូហ្សាណា បានធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាបដើម្បីចូលរួមការប្រគំតន្ត្រីចៃដន្យអីបានជួបបវរកញ្ញាកម្ពុជា កុយ អេនណា ដែលកំពុងបំពេញបេសកកម្មក្នុងដំណើរថ្មើរជើងទៅកាន់ខេត្តសៀមរាប។ គ្រាន់បានឃើញភ្លាម តារាចម្រៀងប្រចាំផលិតកម្មបារមីរូបនេះបានចុះពីលើរថយន្តព្រមទាំងបានហុចទឹកសុទ្ធដែលមានក្នុងឡានជូនទៅកាន់ អេនណា ព្រមទាំងបានលើកទឹកចិត្តនិងបានលើកសរសើរពីការតាំងចិត្តរបស់បវរកញ្ញាកម្ពុជារូបនេះដែលបានបង្កើតបេសកកម្មដើរដោយថ្មើរជើងមួយនេះឡើងដើម្បីស្វះស្វែងរកជំនួយដល់កុមារនិងជនពិការនៅកម្ពុជា។ ក្រោយបញ្ចប់ការសន្ទនា អ្នកទាំងពីរបានលាគ្នានិងបានបន្តដំណើរទៅបំពេញការងារនិងបេសកកម្មរៀងខ្លួន។


គួរឱ្យដឹងដែរថា តាមរយៈដំណើរថ្មើរជើងទៅកាន់ខេត្តសៀមរាបលើកដំបូងនេះ អេនណា ធ្វើឡើងក្នុងគោលបំណងធំៗចំនួន ២ គឺរ៉ៃអង្គាសថវិកាសប្បុរសធម៌ ដើម្បីជួយដល់ក្មេងៗ និងជនពិការនៅតាមមណ្ឌលខ្វះខាតនៅកម្ពុជា និងផ្សព្វផ្សាយពីការធ្វើដំណើរទេសចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/ANNA.KOYY/videos/1295299282078564
រូបភាព ៖ Koy Anna & Suzana Reth