ការបរិច្ចាគរបស់ RM ជួយឱ្យសិល្បៈគំនូរបុរាណរបស់កូរ៉េ ក្លាយជាឯកសារសម្រាប់ការអប់រំ និងស្រាវជ្រាវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការបរិច្ចាគរបស់ RM ជួយឱ្យសិល្បៈគំនូរបុរាណរបស់កូរ៉េ ក្លាយជាឯកសារសម្រាប់ការអប់រំ និងស្រាវជ្រាវ

ការបរិច្ចាគរបស់ RM ជួយឱ្យសិល្បៈគំនូរបុរាណរបស់កូរ៉េ ក្លាយជាឯកសារសម្រាប់ការអប់រំ និងស្រាវជ្រាវ

ក្រោមការបរិច្ចាគរបស់ RM អាចធ្វើឱ្យកាតាឡុកថ្មីមួយដែលជាប្រជុំនៃគំនូរបុរាណរបស់កូរ៉េចំនួន ២៤ ផ្ទាំង ដែលកំពុងតម្កល់ទុកក្នុងសារមន្ទីរ និងវិចិត្រសាលធំៗនៅក្រៅប្រទេសកូរ៉េខាងត្បូងបានបោះពុម្ពផ្សាយ ទុកជាឯកសារ សម្រាប់ការអប់រំ និងស្រាវជ្រាវ។

Advertisement

កាលពីថ្ងៃទី ១១ ខែមីនា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនៅក្រៅប្រទេស បានប្រកាសចេញផ្សាយកាតាឡុកដែលមានចំណងជើងថា “IT’S STILL HERE: Shining Korean Old Paintings Abroad”។ ការបោះពុម្ភផ្សាយនេះអាចធ្វើបាន តាមរយៈការប្រើប្រាស់ថវិកាដែល RM បានបរិច្ចាគទៅកាន់មូលនិធិកាលពីឆ្នាំ ២០២២។

កន្លងមក តារាប្រុសដែលមានឈ្មោះពេញថា Kim Namjoon បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ឬប្រហែល ៧៥ ០០០ ដុល្លារអាមេរិកទៅកាន់មូលនិធិនេះក្នុងឆ្នាំ ២០២១ និង ២០២២ ដើម្បីគាំទ្រដល់គម្រោងពាក់ព័ន្ធនឹងការអភិរក្ស ការជួសជុល និងការទាញយកអត្ថប្រយោជន៍ពីបេតិកភណ្ឌវប្បធម៌កូរ៉េដែលស្ថិតនៅក្រៅប្រទេស។

កាតាឡុកនេះជាប្រជុំនៃគំនូរបុរាណកូរ៉េចំនួន ២៤ ផ្ទាំង ដែលបានគូរឡើងចាប់តាំងពីប្រមាណ ៤០០ ឆ្នាំ ពោលគឺនៅអំឡុងដើមសតវត្សរ៍ទី ១៦ រហូតដល់សតវត្សរ៍ទី ២០។ ការប្រមូលផ្តុំនេះរួមមាន គំនូរទេសភាព គំនូររូបមនុស្ស គំនូរឯកសារ គំនូរសត្វស្លាប និងគំនូរសត្វផ្សេងទៀត។

ក្នុងការបោះពុម្ពផ្សាយនេះ មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនៅក្រៅប្រទេសបានសហការជាមួយស្ថាប័នក្រៅប្រទេសដើម្បីទទួលបានសន្លឹករូបភាព ហើយបានចែកចាយកាតាឡុកនេះទៅកាន់បណ្ណាល័យសាធារណៈ និងស្ថាប័នស្រាវជ្រាវធំៗទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងក្រៅប្រទេស ក្នុងគោលបំណងទុកជាប្រភពឯកសារសម្រាប់ការតាំងពិព័រណ៍ ក៏ដូចជាការអប់រំ និងការស្រាវជ្រាវជាដើម។

យោងតាមទិន្នន័យរបស់មូលនិធិដដែលនេះ គិតត្រឹមខែមករា ឆ្នាំ ២០២៦ មានវត្ថុបេតិកភណ្ឌវប្បធម៌កូរ៉េចំនួនជាង ១សែន ២ម៉ឺនមុខ ស្មើនឹង ៥៦ ១៩០ ដុំកំពុងស្ថិតនៅក្រៅប្រទេស។ មូលនិធិនេះក៏បានបង្ហាញឆន្ទៈថា នឹងបន្តជំរុញគម្រោងនានាដែលអាចនាំយកវត្ថុបុរាណទាំងនោះត្រឡប់មកកាន់ប្រទេសកំណើតវិញ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌កូរ៉េនៅក្រៅប្រទេសក្នុងពេលតែមួយ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា