Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

Advertisement

ដោយបានចែករំលែកដំណឹងមង្គលនៅលើគណនី Instagram  តារាស្រីវ័យ ៣២ឆ្នាំរូបនេះ បានរៀបរាប់ថា៖ “ជាមួយនឹងអារម្មណ៍រំភើប និងភាពច្បាស់លាស់ ពួកយើងបានសម្រេចចិត្តដើរលើវិថីជីវិតរួមគ្នា។ លើសពីពាក្យថាស្នេហា ពួកយើងបានជ្រើសរើសក្លាយជាគ្រប់យ៉ាងសម្រាប់គ្នាទៅវិញទៅមក។ នៅថ្ងៃ ១២ ខែកញ្ញា ឆ្នាំ ២០២៦ ពួកយើងនឹងរៀបការហើយ”។

Ryu Hwa-young បានសរសេរទៀតថា៖ “ខ្ញុំសូមអរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់អ្នកទាំងអស់គ្នា។ ចំពោះអ្នកដែលខ្ញុំមិនបានជួបប្រាប់ដំណឹងនេះដោយផ្ទាល់ ខ្ញុំសូមចែករំលែកអារម្មណ៍របស់នាងខ្ញុំជាមួយអ្នកទាំងអស់គ្នានៅទីនេះ”។

ទន្ទឹមនឹងសំណេរនេះ តារាស្រីពហុជំនាញ ក៏បានភ្ជាប់រូបភាពជាមួយនឹងមិត្តប្រុស ដែលគេស្គាល់ថាជាអ្នកជំនួញ និងមានអាយុបងតារាស្រី ៣ ឆ្នាំ​ ចំនួន ២ សន្លឹកផងដែរ។

សូមរំឭកថា Ryu Hwa-young បានប្រឡូកសិល្បៈក្នុងឆ្នាំ ២០១០ ជាសមាជិកក្រុម T-ara ហើយបានចាកចេញពីក្រុមក្នុងឆ្នាំ ២០១២ ដើម្បីចាប់អាជីពជាតារាសម្ដែង។ នាងធ្លាប់បានបង្ហាញខ្លួនក្នុងរឿងភាគជាច្រើនដូចជា រឿង OK Family, Ex-Girlfriends’ Club, Hello, My Twenties!, My Father Is Strange, The Beauty Inside, និង The Player 2: Master of Swindlers។​ បច្ចុប្បន្ន Ryu Hwa-young បានបែរមកបង្កើតមាតិកានៅលើឆានែល YouTube និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រតាមរយៈគណនីបណ្ដាយសង្គមផ្ទាល់ខ្លួន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា