បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ផលិតករ សេង ធី សម្ពោធស្នាដៃទី៣រឿង «អ្នកស្នងបារមី» ត្រៀមចាក់បញ្ចាំងស្អែកនេះ!

ផលិតករ សេង ធី សម្ពោធស្នាដៃទី៣រឿង «អ្នកស្នងបារមី» ត្រៀមចាក់បញ្ចាំងស្អែកនេះ!

ស្នាដៃ​ទី​៣ ​របស់​ផលិតករ សេង ធី ត្រៀម​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោង​កុន​ស្អែក​នេះ​ហើយ ក្រោយ​ទទួល​បាន​ជោគជ័យ​ជា​ហូរហែ​លើ​ស្នាដៃ​ទី១ និង​ទី​២ ហើយម្សិលមិញផលិតករ​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​កូរ៉េ​រូប​នេះ​ត្រៀម​បង្ហាញ​ស្នាដៃ​ថ្មី​មួយ​ទៀត​លើ​ផ្ទាំង​សំពត់​ស។

ក្រោយ​បញ្ចប់​ស្នាដៃ​ទី១ និង​ទី២ ផលិតករ សេង ធី បាន​បន្ត​ស្នាដៃ​ទី៣ ដោយ​ត្រៀម​ចាក់​បញ្ចាំង​នា​ថ្ងៃ​ស្អែក។ ស្នាដៃ​ទី៣ របស់​ផលិតករ​វ័យ​ក្មេង​រូប​នេះ​​ត្រូវ​បាន​ដាក់​បញ្ចូល​នូវ​ផ្នត់​គំនិត​នៃ​ទស្សនៈ​សម័យ​ថ្មី ​ដែល​ធ្វើ​ឱ្យ​អ្នក​​ទស្សនា​ទទួល​បាន​បទ​ពិសោធន៍​និង​ចំណេះ​ដឹង​បន្ថែម​ដែល​មិន​មែន​ត្រឹម​តែ​ជា​ការ​កម្សាន្ត។ លក្ខណៈ​ពិសេស​មួយ​ទៀត​​គឺ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ និង​ការ​ឈ្លាន​ពាន​ចង់​បាន​របស់​ទ្រព្យ​អ្នក​ដ៏​ទៃ​ហើយ​​ក្នុង​នាម​ជា​អ្នក​បន្ត​វេន​តើ​ត្រូវ​ថែ​រក្សា​​បែប​ណា​ ដើម្បី​កុំ​ឱ្យ​បាត់បង់។

ទាំង​នេះ​មាន​នៅ​ក្នុង​រឿង «អ្នក​ស្នង​បារមី» ដែល​នឹង​បញ្ចាំង​នៅ​ថ្ងៃ​ទី ៤ ខែ កញ្ញា ឆ្នាំ ២០២៥ តាម​បណ្ដា​រោង​កុន​របស់​កម្ពុជា​ទាំង​អស់។ គួរ​ឱ្យ​ដឹង​ដែរ​ថា រឿង «អ្នក​ស្នង​បារមី» ជា​ខ្សែ​រឿង​ទី៣ ដែល​ផលិតករ សេង ធី បាន​បញ្ចប់​ការ​ថត​ និង​កំពុង​ត្រៀម​ចាក់​បញ្ចាំង​បន្ទាប់ពីរឿង «បង​លុច្ស​ឃើញ​ខ្មោច» និង​រឿង​ «ព្រះ​ភូមិ» សុទ្ធ​សឹង​ជា​រឿង​ទទួល​បាន​ការ​គាំទ្រ​​​ក្រោយ​បញ្ចប់​ការ​ចាក់​បញ្ចាំង៕

រូបភាព៖ Butterfly Studio

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា