ប៉ុន្មានឈុតសម្លៀកបំពាក់ដែល ស៊ីន យូប៊ីន ស្លៀកចូលរួមកម្មវិធីនៅម៉ាកាវ ច្នៃពីសូត្រខ្មែរទាំងអស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ុន្មានឈុតសម្លៀកបំពាក់ដែល ស៊ីន យូប៊ីន ស្លៀកចូលរួមកម្មវិធីនៅម៉ាកាវ ច្នៃពីសូត្រខ្មែរទាំងអស់

ប៉ុន្មានឈុតសម្លៀកបំពាក់ដែល ស៊ីន យូប៊ីន ស្លៀកចូលរួមកម្មវិធីនៅម៉ាកាវ ច្នៃពីសូត្រខ្មែរទាំងអស់

ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ម៉ាកាវ​របស់​តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន បាន​បញ្ចប់​ទៅ​ហើយ​ក្ដី តែ​រូបភាព​ផ្លូវការ​មួយ​ចំនួន​របស់​តួឯក​ស្រី “លួច​ស្នេហ៍​គូ​ដណ្ដឹង​” ទើប​បង្ហាញ។ ក្នុង​នោះ​ឈុត​ពណ៌​ខ្មៅ​ពេល​ប្រកាស​អ្នក​ឈ្នះ​ពាន​រង្វាន់ ក៏​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ច្នៃ​ឡើង​តាម​ម៉ូដ​បុរាណ​ខ្មែរ។

Advertisement

ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរ តាំង​ពី​ពេល​ចេញ​ដំណើរ​ទៅ​កាន់​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦។ រហូត​មក​ដល់​ថ្ងៃ​ចូលរួម​តារា​ស្រី​រូប​នេះ បាន​ប្រើប្រាស់​ឈុត​ពណ៌​ក្រមៅ ដែល​ស្គាល់​ច្បាស់​ជា​សំពត់​បត់​ខ្មែរ និង​អាវ​ដៃ​តូច។

យូប៊ីន មិន​បញ្ចប់​ត្រឹម​ឈុត​ខ្មែរ​ទី ២ នោះ​ទេ តារា​ខ្មែរ​ដែល​ជា «ទូត​សុឆន្ទៈ​វប្បធម៌» តំណាង​កម្ពុជា ពិត​ជា​មិន​ឲ្យ​ខក​បំណង​ឡើយ ដោយ​កញ្ញា​បាន​ផ្លាស់​ប្ដូរ​សម្លៀកបំពាក់​បន្តបន្ទាប់​សុទ្ធសឹងតែ​ច្នៃ​ពី​ហូល​ផាមួង​ខ្មែរ។ ដែល​សរុប​ទាំងអស់​ក្នុង​បេសកកម្ម «ទូត​សុឆន្ទៈ​វប្បធម៌» និង​មាន​កិត្តិយស​ក្នុង​ការ​ប្រកាស​ពាន​រង្វាន់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី ឆ្នាំ ២០២៦ នេះ។

ងាក​ទៅ​មើល​សកម្មភាព​ផ្សេង​ៗ​របស់​តារា​ខ្មែរ​រូប​នោះ​វិញ ពិតជា​រួសរាយ​រាក់ទាក់ និង​ទទួល​បាន​ការ​សរសើរ​ពី​ដៃគូ​ប្រកាស​បាន​រង្វាន់ គឺ​លោក Wong Nuno ដែល​ជា​តារា​សម្ដែង​ម៉ាកាវ មាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ ហើយ​ក៏​បាន​ចូល cmt បន្តបន្ទាប់​នៅ​លើ Instagram របស់ យូប៊ីន។ អ្វី​ដែល​មហាជន​កត់សម្គាល់​មួយ​ទៀត ស៊ីន យូប៊ីន នៅតែ​មាន​ប្រជាប្រិយភាព​មិន​ថា​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ឡើយ៕

ឈុតទី១

ឈុតទី២

ឈុតទី៣

ឈុតទី៤

រូបភាព៖ yubinshin_official

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា