សិទ្ធី នីកា, ម៉ានីកា និង កុសុមៈ ស្រីស្អាតទាំង ៣ យូរៗជុំគ្នាម្ដង បញ្ចេញសម្រស់ភ្លឺចិញ្ចាច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិទ្ធី នីកា, ម៉ានីកា និង កុសុមៈ ស្រីស្អាតទាំង ៣ យូរៗជុំគ្នាម្ដង បញ្ចេញសម្រស់ភ្លឺចិញ្ចាច

សិទ្ធី នីកា, ម៉ានីកា និង កុសុមៈ ស្រីស្អាតទាំង ៣ យូរៗជុំគ្នាម្ដង បញ្ចេញសម្រស់ភ្លឺចិញ្ចាច

កម្រ​បាន​ជួបជុំ​គ្នា​បែបនេះ តារា​សម្ដែង​ស្រី​ទាំង ៣ សិទ្ធី នីកា, សរពេជ្ញ ម៉ានីកា និង សាន្ត កុសុមៈ បង្អួត​សម្រស់​ក្នុង​រូបភាព​តែ​មួយ ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​សម្រស់​តារា​ស្រី ៣ រូប។ តារា​ស្រី​ទាំង ៣ បាន​ជួប​គ្នា​នា​កម្មវិធី​មង្គលការ​ដ៏​ធំ​មួយ​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

Advertisement

សម្រាប់​អ្នក​ទាំង ៣ ពិបាក​នឹង​ពណ៌នា​ថា​នរណា​ស្អាត​ជាង​ណាស់ ព្រោះ​ម្នាក់​ៗ​សុទ្ធតែ​ស្អាត​ម្នាក់​មួយ​បែប ហើយ​ក៏​ជា​សម្រស់​ដែល​ធម្មជាតិ​ផ្ដល់​ឲ្យ​ថែម​ទៀត​ផង គ្រាន់តែ​ក្នុង​ចំណោម​អ្នក​ទាំង ៣ ម៉ានីកា ក្មេង​ជាង​គេ ដោយ​នាង​ទើប​មាន​វ័យ ១៤ ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ​ចំណែក​កុសុមៈ និង នីកា សុទ្ធតែ​វ័យ ២០ ក្រាស់។

នៅ​ក្នុង​កម្មវិធី​មង្គលការ​នោះ សិទ្ធី នីកា បាន​គ្រង​រ៉ូប​ពណ៌ទឹកប៊ិច រីឯ ម៉ានីកា បាន​ស្លៀក​ឈុត​ពណ៌​ផ្កាឈូក ដោយ​អ្នក​ទាំង ២ ជ្រើស​ម៉ូដ​ចោមពុង​ដូច​គ្នា ហើយ​ក៏​សក់​ទម្លាក់​ដូចគ្នា​ថែម​ទៀត​ផង។ ចំណែក កុសុមៈ បាន​ប្រើ​ឈុត​ពណ៌​ទឹក​មាស​ខ្ចី។ ទោះ​ជា​ប្រើ​រ៉ូប​ពណ៌​ខុស​គ្នា តែ​ នីកា, ម៉ានីកា និង កុសុមៈ បញ្ចេញ​សម្រស់​ចែងចាំង​ដូច​គ្នា បូក​រួម​នឹង​សម្បុរ​ស្បែក​ភ្លឺ ថ្លា លើក​សម្រស់​កាន់តែ​ស្អាត​មួយ​កម្រិត​ទៀត។

អ្នក​ទាំង ៣ មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​ឡើយ ចរិយា​សម្បត្តិ ព្រម​ទាំង​ការ​រៀន​សូត្រ​បាន​ល្អ ហើយ​សុទ្ធ​សឹង​តែ​ជា​គំរូ​ដល់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ។ ចំណែក​​ការ​សម្ដែង​វិញ​ទាំង នីកា,ម៉ានីកា និង កុសុមៈ សុទ្ធតែ​មាន​ស្នាដៃ​ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ទាំងអស់។ ដូចនេះ​ហើយ​បាន​ជា​អ្នក​គាំទ្រ​សរសើរ​តារាស្រី៣ ដួង ដែល​ស្អាត​ទាំងរូប ស្អាត​ទាំង​កិរិយាមារយាទ។

មិន​តែ​ប៉ុណ្ណោះ​អ្នក​គាំទ្រ​រំពឹង​ថា នឹង​មាន​ក្រុមហ៊ុន​​ផលិត​ភាពយន្ត​ហ៊ាន​ចំណាយ​ប្រាក់​វិនិយោគ ដោយ​មាន​តួ​សម្ដែង​ស្រី​ទាំង ៣​ថត​រឿង​រួម​គ្នា៕

រូបភាព៖ Kosamak san និង Sithy Nika

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា