បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
បងប្អូនស្រី អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា សម្ដែងរឿងថ្មីជាមួយគ្នា

បងប្អូនស្រី អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា សម្ដែងរឿងថ្មីជាមួយគ្នា

Top 10 Miss Cosmo 2024 កញ្ញា អ៊ិន លក្ខិណា នៅតែ​មាន​ទីផ្សារ​មិន​ដាច់​ពី​ប្រទេស​វៀតណាម ​មិន​ថា​ថត​កម្មវិធី និង​ដើរ​បង្ហាញ​ម៉ូដ។ បវរកញ្ញា​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ ទើប​ទទួល​បាន​ការងារ​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​រឿង​ព្រឺ រន្ធត់ មួយ​ជាមួយ​បងស្រី​ខ្លួនទៀតផង។

ក្រៅពី​ក្លាយ​ជា​តួឯក​ស្រី​ហើយ ដែល​ត្រៀម​ចាក់​ផ្សាយ​លើ​រោងកុន Miss Cosmo Cambodia 2024 ក៏​ត្រៀម​ចេញ​មុខ​នៅ​វៀតណាម​កម្មវិធី​ថ្មី​មួយ​ទៀត​ដែរ។ វីដេអូ​ខ្លី​របស់ លក្ខិណា របស់ អ៊ិន លក្ខិណា រួម​ជាមួយ​ឈុត​សម្លៀកបំពាក់​វៀតណាម ដោយ​ដាក់ caption ខ្លី​ថា “ការងារ​ថ្មី Coming soon”។ បើ​ទោះ​ជា​មិន​ទាន់​ច្បាស់​ថា ការងារ​ថ្មី​របស់ អ៊ិន លក្ខិណា ជា​អ្វី តែ​អ្នក​គាំទ្រ​គិត​ថា​ជា​ការ​ប្រម៉ូត​អ្វី​មួយ​ពី​ប្រទេស​វៀតណាម​ក៏​ថា​បាន។

ថ្មី​ៗ​នេះ​ដែរ Top 10 Miss Cosmo 2024 ទើប​បញ្ចប់​ការ​ដើរ​បង្ហាញ​ម៉ូដ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​វៀតណាម និង​ការងារ​ជាច្រើន​ផ្សេង​ទៀត​នៅ​ប្រទេស​ម៉ាឡេស៊ី។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​តួឯក​ស្រី​រឿង «សហាយ​ព្រាយ»។ គួរ​បញ្ជាក់​ផង​ដែរ​ថា​រឿង «សហាយ​ព្រាយ» នេះ​ដែរ លក្ខិណា បាន​សម្ដែង​ជាមួយ​បងស្រី​ខ្លួន​បង្កើត អ៊ិន ម៉ូលីកា។

កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន អ្នក​គាំទ្រ​ធ្លាប់​បាន​លើក​ឡើង​ថា អ៊ិន លក្ខិណា ​​នឹង​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា​ម្ដង​ទៀត អាច​ជា Miss World Cambodia។ តែ​ក្រោយ​មក CIM បាន​ប្រកាស​ម្ចាស់​មកុដ Miss World Cambodia ២០២៦ ហើយ តែ​មិនមែន​ជា លក្ខិណា ហើយ​ក៏​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​កញ្ញា​នឹង​ត្រឡប់​មក​ឆាក​បវរកញ្ញា​ណា​មួយ​ជាក់​ជា​មិន​ខាន។

អ៊ិន លក្ខិណា ក្រោយ​ជាប់ Top 10 Miss Cosmo 2024 ហើយ​នោះ ការងារ​សិល្បៈ​កាន់តែ​មមាញឹក ហើយ​ការងារ​ប្រម៉ូត​ផលិតផល​ផ្សេង​ៗ​កាន់តែ​ហូរ​ចូល​មក​មិន​ឈប់៕

រូបភាព៖ Molika In, sastra film និង Leakena In

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា