បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
SK បង្ហោះអាល់ប៊ុមរូបភាពលើបណ្ដាញសង្គមម្ដងៗ មានអ្នក Like រាប់ម៉ឺននាក់

SK បង្ហោះអាល់ប៊ុមរូបភាពលើបណ្ដាញសង្គមម្ដងៗ មានអ្នក Like រាប់ម៉ឺននាក់

SK ដែល​ជា​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម GenMusix តែង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ខ្លា តាម​រយៈ​ការ​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ ពិសេស​ Facebook ផ្ទាល់។ រូប​សម្រស់​ស្អាត​ដូច​បុប្ផា រាងរៅ​ស្រឡូន កម្ពស់ខ្ពស់​ស្រឡះ បូក​រួម​ចង្កេះ​មួយ​ក្ដាប់ ស្បែក​ម៉ត់រលោង SK ធ្វើឲ្យ​អ្នក​គាំទ្រ​មិន​ថា​ប្រុស ឬ​ស្រី​អត់ទ្រាំ​មិន​សរសើរ​មិន​បាន។

កញ្ញា SK ដែលមានឈ្មោះពិត ទាង រតនៈ បាន​​បង្ហាញ​ខ្លួន​ជា​តារា​ចម្រៀង​កុងត្រារបស់​ផលិតកម្ម GenMusix ដែល​សម្ពោធ​ផ្លូវការ កាលពី​នៅ​ថ្ងៃ ១៩ ខែ​កញ្ញា ឆ្នាំ ២០២៣ កន្លង​ទៅ។ រយៈ​ជាង ១ ឆ្នាំ​នេះ SK ក៏​មាន​បទ​ចម្រៀង​ជា​បន្តបន្ទាប់​ផង​ដែរ គ្រាន់តែ​មិន​ទាន់​មាន​ការ​គាំទ្រ​ផុលផុសខ្លាំង​​ឡើយ។

តែ​សម្រាប់​ការ​ចាប់ដៃ​គូ​សម្ដែង​ជាមួយ Step វិញ ឃើញ​ថា SK ពិតជា​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ពេញចិត្តពេញថ្លើម​មួយ​ទំហឹង។ មួយ​វិញ​ទៀត SK ក៏​ជា​តារា​ស្រី​ចូលចិត្ត​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម​ផង​ដែរ ហើយ​​ album រូបភាគច្រើននៅ​លើ Facebook នាង​មាន​អ្នក​ចុច Like រាប់​សិន​ម៉ឺន​នាក់ និង​អ្នក​ចែក​រំលែក​បន្ត​ខ្ទង់​ពាន់​នាក់​ដូចគ្នា។

ការ​ចេញ​បទ​ចម្រៀង​សម្រាប់​កញ្ញា SK ត្បិត​មិន​ទាន់​មាន​ច្រើន​នៅ GenMusix តែ​ការងារ​សិល្បៈនៅបន្ត​រវល់ និង​ការ​ប្រម៉ូត​ផលិតផល​ថែរក្សា​សម្រស់​ផ្សេង​ៗ នាង​មាន​ទីផ្សារ​ខ្លាំង​តែម្ដង។ ទាង រតនៈ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា នាង​ពិត​ជា​មាន​សមត្ថភាព​ទាំង​ច្រៀង និងការ​ថត​ប្រម៉ូត​ឲ្យ​ផលិតផល​ផ្សេងៗ មាន​មហាជនចាប់អារម្មណ៍​​ច្រើន៕

រូបភាព៖SK

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា