កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា លេងស្ទីល៍ជាមួយវ៉ែនតាយីហោល្បី Gucci

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា លេងស្ទីល៍ជាមួយវ៉ែនតាយីហោល្បី Gucci

កូនប្រុសតារាចម្រៀង ឱក សុគន្ធកញ្ញា លេងស្ទីល៍ជាមួយវ៉ែនតាយីហោល្បី Gucci

ស្រប​ពេល​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បង្ហោះ​រូប​ភាព​ដើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប បានទាក់​ចិត្ត​អ្នក​គាំទ្រ​ព្រោង​ព្រាត​ឱ្យ​ចាប់​អារម្មណ៍ ជា​ពិសេស​ស្ទីល៍​លេង​ខ្លួន​យ៉ាង​ស្រស់​សង្ហា​របស់​កូន​ប្រុស​ទាំង ២ ​របស់​អ្នក​នាង ជាមួយ​វ៉ែន​តាយីហោម៉ាកល្បីតម្លៃ​សុទ្ធ​តែ​ខ្ទង់​រយ​ដុល្លារ។

Advertisement

​ដើម​ខែ​មីនា​ភ្លែត កំពូល​តារា​ចម្រៀង​លំដាប់​ប្រទេស អ្នក​នាង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញរូបភាពាច្រើនសន្លឹក គ្រាធ្វើដំណើរ​កម្សាន្ត​លើ​ទឹក​ដី​អង្គរ​​​ខេត្ត​សៀមរាប ដើម្បីអបអរខួបកំណើត ២ ឆ្នាំនៃ​កូនប្រុសទី២ ម្ចាស់​បទ «មានចម្រៀងមួយណាឲ្យបងនឹកអូន»។

រូបភាពក្នុង​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​នា​លើក​នេះ អ្នក​នាង​ និង​ស្វាមី​ព្រម​ទាំង​កូន​ប្រុស​បណ្ដូល​ចិត្ត​ទាំង​ពីរ​បាន​នាំ​គ្នា​តែង​ឈុត​បែប​ប្រពៃណី​ខ្មែរ នាសម័យអាណានិគមនិយមបារាំង និង​បាន​ថត​រូប​ក្នុង​តំបន់​ប្រាសាទ​។ ក្នុងឈុតបុរាណ​ស្អាតៗ​ជា​ច្រើន​សន្លឹក បាន​ទាក់​ចិត្ត​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ឱ្យ​ចូល​ខមិន​សរសើរ ព្រម​ទាំង​បាន​ចុច​ស៊ែរ​រូបភាព​ទាំង​នោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។

ជាមួយ​គ្នា ក្រឡេក​មក​មើល​ស្ទីល៍​នៃ​ការ​លេង​ខ្លួន​របស់​កូន​ប្រុស​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ពិត​ជា​សង្ហា​ និង​មាន​ភាព​ទាក់ទាញ​ជាមួយ​វ៉ែន​តា​យីហោ​ល្បី​ Gucci/GG Metal Oval Sunglasses ដែល​មាន​តម្លៃ​រហូត​ជាង ៧០០ ដុល្លារ​អាមេរិក៕

រូបភាព ៖ One Memory

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា