លោកស្រី សុភា បុត្រឈរ ផ្ដល់ជំនួញរាប់ម៉ឺនដុល្លារ គ្រាកម្ពុជារងការឈ្លានពានពីទាហានថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី សុភា បុត្រឈរ ផ្ដល់ជំនួញរាប់ម៉ឺនដុល្លារ គ្រាកម្ពុជារងការឈ្លានពានពីទាហានថៃ

លោកស្រី សុភា បុត្រឈរ ផ្ដល់ជំនួញរាប់ម៉ឺនដុល្លារ គ្រាកម្ពុជារងការឈ្លានពានពីទាហានថៃ

មហាជន​ពិតជា​ស្គាល់​លោកស្រី សុភា បុត្រឈរ/Sophea Böttcher ដែល​ជា​សប្បុរសជន​ដែល​ជួយ​ជន​ខ្វះខាត​នៅ​​ប្រទេស​កំណើត​ច្រើន​ខ្លាំង​មែនទែន តាំងពី​មុន​ប្រទេស​កម្ពុជា​មាន​សង្គ្រាម​ទៀត។ កូន​អ្នក​កំពង់ធំ​រូប​នេះ បាន​បរិច្ចាគ​ជា​ថវិកា​តាម​រយៈ​បុគ្គល​ល្បី​ៗ​ក្នុង​ស្រុក​ខ្មែរ​ជាច្រើន ដើម្បី​ជួយ​ដល់​ជន​ភៀស​សឹក និង​កង​ទ័ព​ខ្មែរ​ជួរ​មុខ។

Advertisement

ឆ្លងកាត់​ជីវិត​លំបាក សុភា ពិតជា​យល់​ច្បាស់ ដូចនេះ​ទើប​ក្នុង​កាលៈទេសៈ​នេះ ស្រ្តី​ដែល​បាន​ស្វាមី​ជា​សេដ្ឋី​អាល្លឺម៉ង់​រូប​នេះ មិន​បាន​បោះបង់​ជន​រួម​ជាតិ​ដែល​ខ្វះខាត​ឡើយ។ គ្រាន់តែ​ជំនួយ​ត្រួស​ៗ​ដែល​លោកស្រី បាន​ជួយ​តាមរយៈ​បុគ្គល​ល្បី​ៗ​មាន​ដូចជា៖

  • លោក Rich Kh ១ ម៉ឺន​ដុល្លារ
  • ស្រីផាច ១ ម៉ឺន​ដុល្លារ
  • ហេង វិសាល ១ ម៉ឺន​ដុល្លារ

នេះ​នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ ដោយ​លោកស្រី សុភា បុត្រឈរ បាន​ជួយ​ទៅ​តាម​រយៈ​អ្នក​ស្រុក​ភូមិ និង​ខ្លះ​ទៀត​ផ្ដល់​ឲ្យ​កង​ទ័ព និង​អ្នក​ភៀស​សឹក​ដទៃ​ទៀត​ច្រើន។ ពីមុន​មហាជន​តែងតែ​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា លោកស្រី សុភា និង​ស្វាមី​មាន​ទ្រព្យ​សម្បត្តិ និង​អាច​ជួយ​អ្នក​ខ្វះខាត​ច្រើន​ម្ល៉េះ?

ការ​ពិត​ស្វាមី​របស់​លោកស្រី សុភា ឈ្មោះ Udo Bottcher គឺ​ជា​នាយក​គ្រប់គ្រង និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Bottcher AG ដែល​ជា​ក្រុមហ៊ុន​លក់ដុំ និង​បញ្ជា​ទិញ​តាម​ប្រៃសណីយ៍ (អនឡាញ) របស់​អាល្លឺម៉ង់​សម្រាប់​ការ​ផ្គត់ផ្គង់​ការិយាល័យ បច្ចេកវិទ្យា​ការិយាល័យ គ្រឿង​សង្ហារិម​ការិយាល័យ សម្ភារ​ជាង​សំណង់, ឧបករណ៍​ក្នុង​សួនច្បារ, គ្រឿង​សុវត្ថិភាព​ការងារ, ហាង​លក់ថ្នាំ និង​របស់របរ​ប្រើប្រាស់​ក្នុង​ផ្ទះ ក៏​ដូចជា​របស់​ក្មេង​លេង ដែល​Bottcher AG មាន​មូលដ្ឋាន​នៅ​ទីក្រុង Jena ក្នុង​ប្រទេស​​អាល្លឺម៉ង់ ហើយ ​Jena ជា​ទីក្រុង​ធំ​ទីពីរ​នៅ Thuringia។

ក្រុមហ៊ុន​បាន​បង្កើត​ការ​លក់​ប្រហែល ៩០០ លានអឺរ៉ូ ឬ​ជាង ១ ពាន់​លាន​ដុល្លារ ក្នុងឆ្នាំ២០២៤ ហើយ​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០២៤ ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Udo Böttcher ដែល​ជា​ស្វាមី​លោកស្រី សុភា បាន​កាន់កាប់ ១០០% នៃ​ភាគហ៊ុន​របស់ Böttcher AG។ បច្ចុប្បន្ន​នេះ លោកស្រី និង​​ស្វាមី​បាន​បរិច្ចាគ​ប្រាក់​លើស ១២ លាន​អឺរ៉ូ ទៅ​ដល់​ប្រទេស​កម្ពុជា អាល្លឺម៉ង់ និង​ប្រទេស​ផ្សេងៗ៕

រូបភាព៖ Sophea Böttcher

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា