សុភ័ក្រ កុសុម៉ា និងស្វាមី បង្ហាញអារម្មណ៍រំភើបពេលបានក្លាយជាឪពុកម្ដាយដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សុភ័ក្រ កុសុម៉ា និងស្វាមី បង្ហាញអារម្មណ៍រំភើបពេលបានក្លាយជាឪពុកម្ដាយដំបូង

សុភ័ក្រ កុសុម៉ា និងស្វាមី បង្ហាញអារម្មណ៍រំភើបពេលបានក្លាយជាឪពុកម្ដាយដំបូង

តារា​ចម្រៀង​សម្បុរ​ស្រអែម​ស្រស់ សុភ័ក្រ កុសុម៉ា និង​ស្វាមី​រូប​សង្ហា បង្ហាញ​អារម្មណ៍​រំភើប​ក្រោយ​ដឹង​ថា​បាន​ក្លាយ​ជា​លោក​ប៉ា​អ្នក​ម៉ាក់​ថ្មោង​ថ្មី​សម្រាប់ដំណក់​ឈាមដំបូងដែលជាចំណង​ដៃ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។

Advertisement

ម្សិល​មិញ​នេះ ម្ចាស់ Kosoma Entertainment និង​ស្វាមី​ក្រៅ​សិល្បៈ លោក ផុន ផល្លា បានបង្ហាញ​រូបថត​គូ​ដែល​ពោរពេញ​ដោយ​ស្នាម​ញញឹម​ជាមួយ​លទ្ធផល​តេស្ត​ទឹក​នោម​ដែល​បង្ហាញ​ថា​អ្នកនាង សុភ័ក្រ កុសុម៉ា កំពុង​ពពោះ​ហើយ។ ភ្ជាប់​ជាមួយ​ដំណឹង​ដ៏​សែន​រីករាយ​នេះ ​មហាជន​អ្នក​ប្រើប្រាស់​ហ្វេសបុក​ក៏​ដូច​ជា​ហ្វេន​របស់​អ្នក​នាង​ ព្រម​ទាំង​មិត្តភ័ក្ដិ​ក្នុង​រង្វង់​សិល្បៈ​ជា​ច្រើន​នាក់​បាន​បង្ហាញ​ក្ដី​រំភើប​អម​ជាមួយ​ការ​ខមិន​ជូនពរ​យ៉ាង​ច្រើន​កុះករ។

មែន​ទែន​ទៅ​អ្នក​នាង​ក៏​ធ្លាប់​បាន​ឱ្យ​តម្រុយ​ជា​ច្រើន​លើក​ដែរ​នា​ពេល​កន្លង​តាម​រយៈ​ការ​ផុស​លេង​លើ​បណ្ដាញ​សង្គម​ថា​អ្នក​នាង​និង​ស្វាមី​គ្រោង​យកកូននៅ​ក្នុង​ឆ្នាំ​ក្រោយ​ពោល​គឺ​ឆ្នាំ ២០២៥ នេះ​ឯង។ មួយ​វិញ​ទៀត តាម​រយៈ​វីដេអូ​មួយ​ដែល​ហ្វេន​ថត​បាន​អ្នក​នាង​ធ្លាប់​បាន​និយាយ​ផង​ដែរ​ថា​មិន​ហ៊ាន​ឈោង​ខ្លាំង​ខ្លាច​ប៉ះពាល់​គភ៌។

យ៉ាង​ណា​មិញ ពេល​នេះ​មហាជន​បាន​ជ្រាប​កាន់​តែ​ច្បាស់​ហើយ​អ្នកនាង សុភ័ក្រ កុសុម៉ា កំពុង​មាន​ទម្ងន់​ តែ​ជា​ស្រី​ឬ​ប្រុសនៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​នោះ​ទេ មាន​តែ​ចាំ​អ៊ុត​មើល​ថា​កូន​ដំបូង​តារា​ស្រី​រូប​នេះ​ជា​កូន​ស្រី​ឬ​ប្រុស​ ហើយ​តើ​កាត់​រក​ម៉ាក់​ឬ​ប៉ា​ច្រើន​ជាង?

រូបភាព ៖ Sopheak Kosoma

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា