បុរសជនជាតិចិនរូបសង្ហា សុភ័ក្ត្រ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលពេលបានលឺលោកបង្ហើរសំនៀងច្រៀងជាភាសាខ្មែរក្នុងបទចម្រៀង «ប្រទេស២ បេះដូង១» បានយ៉ាងស្ទាត់ជំនាញថែមទាំងពីរោះទៀតផង។

រស់នៅលើទឹកដីនៃប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំនេះជាលើកទី១ហើយដែលបានឃើញ សុភ័ក្ត្រ បកស្រាយចម្រៀងជាភាសាខ្មែរ។ បង្ហាញវត្តមានចូលរួមនៅក្នុងកម្មវិធីមិត្តភាពកម្ពុជា-ចិន ស្លាបសន្តិភាព ដែលរៀបចំនៅកម្ពុជាមានទាំងភ្ញៀវជាតិ និងអន្តរជាតិចូលរួម សុភ័ក្ត្រ បានឈរលើវេទិកាបង្ហើរសំនៀងជាភាសាខ្មែរក្នុងបទចម្រៀងដែលមានចំណងជើងថា «ប្រទេស២ បេះដូង១»។ ចម្រៀងដែលលោកបានបកស្រាយពិតជាពីរោះនិងមានអត្ថន័យជាបទដែលច្រៀងរៀបរាប់ពីចំណងមិត្តភាពមិនចេះសាបសូន្យរវាងប្រទេសទាំងពីរក្នុងនាមជាមិត្តដែកថែប។
ក្រោយការបកស្រាយចម្រៀងខាងលើបានបញ្ចប់និស្សិតចិនដែលកំពុងសិក្សាជំនាញអក្សរសាស្ត្រខ្មែររូបនេះបានប្រាប់ពីគោលបំណងដែលលោកបង្កើតចម្រៀងនេះឡើងគឺ ដើម្បីផ្សព្វផ្សាយវប្បធម៌របស់ខ្មែរឱ្យមិត្តចិនបានស្គាល់កាន់តែច្រើនបន្ថែមទៀត។ តាមរយៈបទចម្រៀងខាងលើ សុភ័ក្ត្រ ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់នូវការខិតខំប្រឹងប្រែងសិក្សារៀនសូត្រភាសាខ្មែររហូតមិនត្រឹមតែអាចប្រើប្រាស់បានក្នុងជីវិតរស់នៅប្រចាំថ្ងៃថែមទាំងអាចច្រៀងបានយ៉ាងល្អនិងពីរោះទៀតផង។






គួរបញ្ជាក់ថា សុភ័ក្ត្រ ដែលមានឈ្មោះជាភាសាចិន SHENGYUAN បានមករស់នៅលើទឹកដីកម្ពុជាប្រមាណជា ៦ ឆ្នាំហើយ។ ដំបូងដែលលោកបានមកទីនេះលោកបានសិក្សាជំនាញអក្សរសាស្ត្រខ្មែរហើយបច្ចុប្បន្នលោកគឺជាអ្នកថតប្រូម៉ូត Product លើ Social Media ព្រមទាំងតារាសម្ដែងនិងជាអ្នកដើរម៉ូតផងដែរ៕
ចុចទីនេះ ដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/WSopheak/videos/1079852900989090
រូបភាព ៖ Sopheak Wen