Sophy Odom តំណាងឲ្យកម្ពុជាចូលរួមប្រកួត Mrs Tourism Queen International 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Sophy Odom តំណាងឲ្យកម្ពុជាចូលរួមប្រកួត Mrs Tourism Queen International 2026

Sophy Odom តំណាងឲ្យកម្ពុជាចូលរួមប្រកួត Mrs Tourism Queen International 2026

ប្រទេស​កម្ពុជា​មាន​អ្នក​តំណាង​ចូលរួម​ប្រកួត Mrs Tourism Queen International 2026 ដែល​កំពុង​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​ថៃ នោះ​គឺ​អ្នកនាង Sophy Odom ជា Mrs. Cambodia Tourism Queen International 2026 ដ៏​លេចធ្លោ និង​ស្រស់​ស្អាត​ខ្លាំង​តែម្ដង តាំង​ពី​ថ្ងៃ​ចាប់ផ្ដើម​ប្រកួត។

Advertisement

Sophy Odom បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​តំណាង​ឲ្យ​កម្ពុជា ដោយ​គោលបំណង​នាំ​យក​មោទនភាព និង​កម្លាំង​របស់​ប្រទេសជាតិ​ដែល​គាំទ្រ​នាង នៅ​ក្នុង​ពិធី Mrs Tourism Queen International 2026។ បើ​និយាយ​ពី​ការ​តុបតែង​ខ្លួន​វិញ Sophy ពិតជា​ទាក់ទាញ ព្រោះ​ឈុត​សម្លៀកបំពាក់ និង​ការ​ផាត់​មុខ​អស្ចារ្យ​ខ្លាំង​ណាស់។

មុន​មក​ចូលរួម​ប្រកួត​កម្មវិធី Mrs. Tourism Queen International Pageant 2026 អ្នកនាង Sophy Odom បាន​បង្ហាញ​វត្តមាន​មហោស្រព​ភាពយន្ត​កាន ២០២៦ ច្រើន​ថ្ងៃ​ផង​ដែរ។ បើ​សង្កេត​ពី​ការ​រៀបចំ​តុបតែង​ខ្លួន​របស់​បេក្ខភាព​កម្ពុជា ស្រស់​ស្អាត​ដាច់ មាន​កម្ពស់​ខ្លួន​ស្រឡះ និង​រាង​ស្រឡូន​ស្បែក​មាន​ពន្លឺ​ថ្លា​តែម្ដង។

កម្មវិធី Mrs. Tourism Queen International Pageant 2026 ធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៦ នៅ​ទីតាំង​ជាច្រើន​នៅ​ប្រទេស​ថៃ។ គួរ​បញ្ជាក់​ថាកម្មវិធីប្រកួតសម្រស់អន្តរជាតិ Mrs. Tourism Queen គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិសម្រាប់ស្ត្រីរៀបការហើយ។

បើ​តាម​ផេក​គាំទ្រ​វិស័យ​បវរកញ្ញា Universe Pageant បាន​បង្ហោះ​ឲ្យ​ដឹង​ថា Sophy Odom ធ្លាប់​បាន​ប្រកួត​តំណាង​កម្ពុជា នៅ​ក្នុង​កម្មវិធី Mrs Oceania 2024 នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ទទួល​បាន​មកុដ​ធំ​របស់​កម្មវិធី Grand Winner Mrs Oceania 2024៕

រូបភាព៖ Sophy Odom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា