ប៉ូគីមថេង សុធីតា និង Sydney Marith គ្រងឈុតម៉ូដដូចគ្នា តែកម្មវិធីផ្សេងគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូគីមថេង សុធីតា និង Sydney Marith គ្រងឈុតម៉ូដដូចគ្នា តែកម្មវិធីផ្សេងគ្នា

ប៉ូគីមថេង សុធីតា និង Sydney Marith គ្រងឈុតម៉ូដដូចគ្នា តែកម្មវិធីផ្សេងគ្នា

អ្នកគាំទ្រហាក់ស្រឡាំងកាំងដែលឃើញ បវរកញ្ញា​ខ្មែរ​​​កំពុងប្រកួត​លើ​ឆាក​អន្តរជាតិ​ និងជា​អ្នក​តំណាង​កម្ពុជា Sydney Marith Miss Planet Cambodia 2025 និង ប៉ូគីមថេង សុធីតា ទើប​ប្រកាស​ថានឹង​វិល​ត្រឡប់​មក​ឆាក​បវរកញ្ញា​វិញ គឺ Miss Cosmo Cambodia 2026 ក្នុង​នាម​ជា​បេក្ខភាព​ម្នាក់ ស្រាប់តែគ្រងឈុតតែមួយ។

Advertisement

មហាជន​ចាប់​អារម្មណ៍​លើ ប៉ូគីមថេង សុធីតា និង Sydney Marith ខ្លាំងព្រោះអ្នក​ទាំង ២ បាន​ជ្រើសរើស​ម៉ូដ evening gown ដូច​គ្នា។ ដោយ សុធីតា បាន​គ្រង​ឈុត​នោះ​តាំងពី​ថ្ងៃ ១ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ដើម្បី​ថត​វីដេអូ និង​រូប​សន្លឹក សម្រាប់​ប្រកាស​ពី​ការ​វិលត្រឡប់​មក​វេទិកា​ប្រកួតប្រជែង​សម្រស់ ហើយ​ក៏​បាន​បើក​បង្ហាញ​ពី​ជំហាន​បន្ទាប់​ឲ្យ​អ្នក​គាំទ្រ​ដឹង នា​​ថ្ងៃ ១០ ខែ​មីនា ឆ្នាំ ២០២៦។

ចំណែក​កញ្ញា​កូន​កាត់​ខ្មែរ​អាមេរិក Sydney បាន​គ្រង​ឈុត​នោះ​ដូចគ្នា គឺ​ជា​រ៉ូប​ពណ៌​ទឹក​សមុទ្រ​ដែល​មាន​ការ​ឌិន​អង្កាំ​ឡើង​ស្អេកស្កះ​នា​ថ្ងៃ​ទទួល​បាន​ការ​បំពាក់​ឆៀង​ពី​កម្មវិធី Miss Planet Cambodia រាត្រី​ថ្ងៃ ៧ ខែ​មីនា ឆ្នាំ ២០២៦ កាលពី​សប្ដាហ៍​មុន។

បើ​ទោះ​ជា សុធីតា និង Sydney គ្រង​ឈុត​ដែល​ច្នៃ​ឡើង​ពី​ហាង លាភ ហេង new style កាត់ដេរ តែ​មួយ​ក៏​ពិតមែន តែ​រូប​សម្រស់ និង pose style របស់​បវរកញ្ញា​ទាំង ២ ខុស​គ្នា​ទាំង​ស្រុង។ មិន​តែ​ប៉ុណ្ណោះ ការ​ធ្វើ​សក់​ផាត់​មុខ ក៏​មិន​ស្រដៀង​គ្នា​ដែរ ព្រោះ សុធីតា ចូលចិត្ត​ម៉ូដ​សក់​មួង​ឡើង ឲ្យ​មើល​ទៅ​ឃើញ​ទម្រង់​មុខ​កាន់តែ​ស្អាត និង​ច្បាស់។

រីឯ Miss Planet Cambodia 2025 មាន​ស្ទីល៍​សក់​ប្រចាំ​ត្រកូល​មូល​រួញ​ភ្លី​ធំ និង​លើក​ចង់​ឡើង​លើ សម​នឹង​សក់​វែង​ស្រាប់ បង្ហាញ​ពី​ទម្រង់​មុខ​ស៊ិចស៊ី កែវ​ភ្នែក​មុត​ស្រួច។ ដ្បិត​ថា រ៉ូប​តែ​មួយ តែ​រូប​សម្រស់​មិន​អាច​ប្រៀបធៀប​គ្នា​ឡើយ ដោយ ប៉ូគីមថេង សុធីតា ស្រស់​ស្អាត​បែប​នារី​ខ្មែរ​ចំ ហើយ Sydney Marithស្អាត​បែប​នារី​កូន​កាត់៕

ប៉ូគីមថេង សុធីតា

Sydney Marith

រូបភាព៖ Sydney Marith, Sothida Pokimtheng និង Miss Planet Cambodia

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា