មិនដែលភ្លេចខ្មែរ! ស្រួង ភាវី នឹងដឹកនាំវេជ្ជបណ្ឌិតកូរ៉េចុះទៅពិនិត្យសុខភាពឥតគិតថ្លៃ ជូនពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនដែលភ្លេចខ្មែរ! ស្រួង ភាវី នឹងដឹកនាំវេជ្ជបណ្ឌិតកូរ៉េចុះទៅពិនិត្យសុខភាពឥតគិតថ្លៃ ជូនពលរដ្ឋ

មិនដែលភ្លេចខ្មែរ! ស្រួង ភាវី នឹងដឹកនាំវេជ្ជបណ្ឌិតកូរ៉េចុះទៅពិនិត្យសុខភាពឥតគិតថ្លៃ ជូនពលរដ្ឋ

អ្នកនាង ស្រួង ភាវី ដែល​ជា​កីឡា​ការិនី​ស្នូឃ័រ​ដែល​មាន​ដើម​កំណើត ដែល​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ក៏​ភ្លេច​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ប្រទេស​កំណើត​ឡើយ។ ដោយ​អ្នកនាង​បញ្ជាក់​ថា នៅ​ខែ​ក្រោយ ស្រួង ភាវី នឹង​ដឹកនាំ​ក្រុម​គ្រូពេទ្យ​បណ្ឌិតកូរ៉េ​​ចុះ​ទៅ​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ។

Advertisement

ម្ចាស់​មេដាយ​មាស​ប្រភេទ​កីឡា​ស្នូកឃ័រ-ប៊ីយ៉ា លើ​វិញ្ញាសា ប៊ីយ៉ា ការ៉ុម ៣ បាំង កាលពី​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះឆ្នាំ ២០២៣ បាន​ឲ្យ​ដឹង​ថា “ខ្ញុំ​បាន​ធ្លាប់​សន្យា​នៅ​ខែ 6 ថ្ងៃ​ទី 5 ទី 6 ចំនួន​ពីរ​ថ្ងៃ​នាងខ្ញុំបានអញ្ជើញលោក​វេជ្ជបណ្ឌិតកូរ៉េចុះ​ទៅ​ពិនិត្យ​សុខភាព ដោយ​អត់​គិត​ថ្លៃ ជូន​ប្រជាពលរដ្ឋ”។

ភាវី បាន​បន្ថែម​ទៀត​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ពុក​ម៉ែ​បងប្អូន កុំ​ភ្លេច​មក​ពិនិត្យ​ពិគ្រោះ​ព្យាបាល​ឥ្យ​បាន​ច្រើន​ទាំង​អស់​គ្នា​។ សម្រាប់​ទីតាំង​​​ពិនិត្យ និង​ព្យាបាល​ជំងឺ ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្សារ The K ground (អាគារ H Lap kground ) ជាប់​ព្រំប្រទល់​សង្កាត់​ច្រាំងចំរេះ១ និង២ លើផ្លូវ ៥៩៨ (ផ្លូវ​ជា​សុផារ៉ា) ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ៥ ល្ងាច។

កាលពីឆ្នាំ ២០២៥ ស្រួង ភាវី ក៏បានអញ្ជើញក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ ៤០ នាក់​ដើម្បីទៅជួយពិនិត្យព្យាបាលប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃដែរ ថែម​ទាំង​​មានអំណោយជាច្រើនជូនដល់ពុកម៉ែបងប្អូនទៀតផង។

គួរ​បញ្ជាក់​ថា​បើ​ទោះ​ជា កីឡា​ការិនី ស្រួង ភាវី មិន​ដែល​ភ្លេច​ជួយ​ដល់​ប្រទេស​កំណើត​ឡើយ បើ​ទោះ​ជា​ពេលនេះ​អ្នកនាង​កំពុង​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក៏​ដោយ។ ជារឿយៗ​បុគ្គល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ផ្នែក​កីឡា​ស្នូកឃ័រ​រូបនេះ តែងតែ​ជួយ​ផ្សព្វផ្សាយ​ពី​សម្បត្តិ​វប្បធម៌ ប្រពៃណី​ខ្មែរ មិន​ថា​ប្រាសាទ​បុរាណ សម្លៀកបំពាក់ និង​គ្រឿង​អលង្ការ​ផ្សេង​ៗ​ជាដើម៕

រូបភាព៖ Sruong Pheavy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា