ម្ចាស់មកុដ Miss Planet International 2025 កញ្ញា Sydney Marith បាន Casting កម្មវិធី Victoria's Secret | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្ចាស់មកុដ Miss Planet International 2025 កញ្ញា Sydney Marith បាន Casting កម្មវិធី Victoria's Secret

ម្ចាស់មកុដ Miss Planet International 2025 កញ្ញា Sydney Marith បាន Casting កម្មវិធី Victoria's Secret

កញ្ញា Sydney Marithម្ចាស់​មកុដ Miss Planet International 2025 បាន​បង្ហាញ​វីដេអូ​សម្រាប់​ដាក់​ពាក្យ Casting កម្មវិធី Victoria’s Secret ដើម្បី​អាច​មាន​ឱកាស​អាច​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ សម្រាប់​ប្រេន​ខោអាវ​ក្នុង​ដ៏​ល្បី​របស់​ពិភពលោក។

Advertisement

Victoria’s Secret បាន​កំពុង​រៀបចំ​កម្មវិធី​ជ្រើសរើស​តារា​បង្ហាញ​ម៉ូដ សម្រាប់ Angel ថ្មី។ កម្មវិធី Victoria’s Secret Fashion Show នឹង​វិល​ត្រឡប់​មក​វិញ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​ដោយ​ប្រកាស​ឲ្យ​ស្រ្តី​គ្រប់​រូប​អាច​ដាក់​ពាក្យ និង​អាចដើរលើឆាក (និង​ឈ្នះ​កិច្ចសន្យា​ជាមួយ @imgmodels ភ្នាក់ងារ​បង្ហាញ​ម៉ូដ)។

នៅ​ក្នុង​វីដេអូ​ដែល Sydney Sari Marithម្ចាស់​មកុដ​Miss Planet International 2025 បាន​ណែនាំ​ខ្លួន និង​​បង្ហាញ​ពី​តិចនិក​ក្នុង​ការ​ផាត់​មុខ​បែប​ធម្មជាតិ ប៉ុន្តែ​ស្អាត​ភ្លឹង​ជាមួយ​ស្ទីល៍​សក់​មូលរួញ​តិច​ៗ សម​នឹង​សម្រស់​កូន​កាត់។ វីដេអូ​ដែល Sydney ទទួល​បាន​ការ​ជូនពរ​ពី​តារា​ម៉ូដែល និង​អ្នក​គាំទ្រ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

Sydney គឺជា​តារា​ខ្មែរ​ដំបូង​ដែល​បាន​ដាក់ Casting Victoria’s Secret ហើយ​នាង​ក៏​មាន​បុគ្គលិក​លក្ខណៈ​គ្រប់គ្រាន់​ទាំង​កម្ពស់ រូប​សម្រស់ ចំណេះដឹង និង​សំខាន់​បំផុត​កូនកាត់​ខ្មែរ​អាមេរិករូបនេះ​ជា​ម្ចាស់​មកុដ Miss Planet International 2025 ព្រម​ទាំង​ជា​តារា​បង្ហាញ​ម៉ូដ​ស្រាប់។

Victoria’s Secret Fashion Show ជា​វេទិកា​បង្ហាញ​ម៉ូដ​ដ៏​អស្ចារ្យ ដោយ​មិន​ត្រឹម​តែ​នារី​ធម្មតា​ឡើយ​មាន​បំណង​ចង់​មាន​ឱកាស​ដើរ​បង្ហាញ​សម្រស់​ទី​នោះ សូម្បីតែ​ម៉ូដែល​អាជីព​ស្រាប់​ក៏​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា Angel របស់ Victoria’s Secret ផង​ដែរ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា