ប៉ុន្មានថ្ងៃមកនេះ Sydney Marith បង្ហាញខ្លួនជាមួយឈុតស្អាតៗ និងប្លែកមិនជាន់ម៉ូដគ្នាឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ុន្មានថ្ងៃមកនេះ Sydney Marith បង្ហាញខ្លួនជាមួយឈុតស្អាតៗ និងប្លែកមិនជាន់ម៉ូដគ្នាឡើយ

ប៉ុន្មានថ្ងៃមកនេះ Sydney Marith បង្ហាញខ្លួនជាមួយឈុតស្អាតៗ និងប្លែកមិនជាន់ម៉ូដគ្នាឡើយ

ក្នុង​នាម​ជា​បេក្ខនារី​ម្ចាស់​ផ្ទះ Sydney Marith តែងតែ​បង្ហាញ​ឲ្យ​បវរកញ្ញា​ភព​ផែនដី​ដែល​មកពី​បរទេស​ឃើញ​យ៉ាង​ច្បាស់​ពី​កម្ពុជា ថា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​មិន​ថា​ការ​រៀបចំ​ខ្លួន សម្លៀកបំពាក់ និង​សម្ភារ​ចាំបាច់ ដើម្បី​ដើរ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​មកុដ Miss Planet International 2025។

Advertisement

សម្លៀកបំពាក់​ប្រចាំ​ថ្ងៃ​របស់ Miss Planet Cambodia 2025 ឃើញ​ថា​ស្អាត ថ្មី ប្លែក ទាំង​សម្លៀកបំពាក់ Arrival និង​ឈុត​សម្រាប់ Dinner ព្រម​ទាំង​បំពាក់​ឆៀង។ សម្រាប់​ឈុត​ដែល​បវរកញ្ញា​ខ្មែរ​កាត់​អាមេរិក​រូប​នេះ​ជ្រើស​ស្លៀក​ប្រចាំ​ថ្ងៃ​ជា​ប្រភេទ smart casual ដ្បិត​តែ​មិន​មាន​ម៉ូដ​ច្រើន តែ​ប្លែក​ពី​បេក្ខភាព​តំណាង​ប្រទេស​ដទៃ​ទៀត។

បើ​និយាយពី​រូប​រាងបវរកញ្ញា​ដែល​មាន​ឪពុក​ជាជនជាតិ​ខ្មែរ និង​ម្ដាយ​ជនជាតិ​អាមេរិក​រូបនេះ​វិញ ពិតជា​សមសួន ជាមួយ​ឈុត​គ្រប់​បែបយ៉ាង មិន​ថា​ evening gown និង​ឈុតធម្មតា​បែបណា​ឡើយ fitness ដ៏​រឹងមាំ ស័ក្តិសម​ឥតទាស់​គ្រប់​ឈុត​តែម្ដង។ ចំណែក​ម៉ូដ​សក់​វិញបវរកញ្ញា​វ័យ​ ២០ ស្ដើង​រូបនេះ ស៊ីជាមួយការ​មួង​ឡើងលើ និង​មូល​រួញ​ទម្លាក់​៖

រូបភាព៖ Sydney Marith

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា