ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក

ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក

ទស្សនាវដ្តី Forbes បានវាយតម្លៃថា Taylor Swift មានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ ២ ពាន់លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុតក្នុងចំណោមតារាចម្រៀងស្រីទាំងអស់នៅលើពិភពលោក។

Advertisement

កាលពីថ្ងៃទី ៣ ខែមិថុនា កន្លងទៅ ទស្សនាវដ្តី Forbes បានប្រកាសបញ្ជីឈ្មោះ Iconoclast 50 ដោយប្រមូលផ្តុំនូវឈ្មោះថ្នាក់ដឹកនាំក្នុងវិស័យហិរញ្ញវត្ថុ ធុរកិច្ច បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យកម្សាន្ត ដែលកំពុងបង្កើតនូវឥទ្ធិពលយ៉ាងខ្លាំងក្លានៅលើពិភពលោក និងក្នុងឧស្សាហកម្មផ្សេងៗដែលបុគ្គលទាំងនោះកំពុងធ្វើការ។

នៅក្នុងរបាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា សិល្បការិនីប្រចាំយុគសម័យដូចជា Taylor Swift ក៏មានឈ្មោះក្នុងបញ្ជីនេះដែរ ដោយនាងមានតម្លៃទ្រព្យសម្បត្តិសរុបដល់ទៅ ២ ពាន់លានដុល្លារអាមេរិក។

ទ្រព្យសម្បត្តិដែលនាំឱ្យតារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ ជាប់ឈ្មោះជាសេដ្ឋីនីប្រាក់ ២ ពាន់លានដុល្លារនេះ មានប្រភពមកពីកម្មវិធីប្រគំតន្ត្រី «The Eras Tour» ដែលជាកម្មវិធីប្រគំតន្ត្រីរកចំណូលបានខ្ពស់បំផុត ជាមួយនឹងទឹកប្រាក់ ២.២ ពាន់លានដុល្លារអាមេរិក អមជាមួយ នឹងការបញ្ចេញអាល់ប៊ុមថ្មី “The Life of a Showgirl” និង “The Tortured Poets Department” រួមជាមួយនឹងស្នាដៃពីការថតចម្រៀងពីអាល់ប៊ុមចាស់ៗឡើងវិញ ក្រោមឈ្មោះថា «Taylor’s Version» ផងដែរ។

ប្រភពដដែលបានឱ្យដឹងថា៖ “Taylor Swift បានផ្លាស់ប្តូរឧស្សាហកម្មតន្ត្រីក្នុងឆ្នាំ ២០២០ នៅពេលដែលនាងបានថតបទចម្រៀងរបស់នាងឡើងវិញ។ ជាលទ្ធផល កម្រៃ Royalties បានហូរចូលហោប៉ៅរបស់នាងដោយផ្ទាល់ ហើយនាងបានក្លាយជាអ្នកដែលបំផុសគំនិត​ឱ្យ​សិល្បករដទៃទៀត បែរមកធ្វើជាម្ចាស់កម្មសិទ្ធិលើបទចម្រៀងរបស់ខ្លួនឯង”។

លុះមកដល់ខែឧសភា ឆ្នាំ ២០២៥ ទើបនាងបានទិញសិទ្ធិគ្រប់គ្រងលើ Master Recording លើស្នាដៃអាល់ប៊ុមដំបូងទាំង ៦ របស់ខ្លួនត្រឡប់មកវិញ ក្នុងតម្លៃ ៣៦០ លានដុល្លារអាមេរិក។ គិតត្រឹមខែមីនា ឆ្នាំ ២០២៦ ទស្សនាវដ្តី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់ម្ចាស់ពានរង្វាន់ Grammy ចំនួន ១៤ រូបនេះ បានកើនឡើងទ្វេដង រហូតដល់ចំនួន ២ ពាន់លានដុល្លារ ដែលធ្វើឱ្យនាងឡើងគ្រងតំណែងជាអ្នកតន្ត្រីករស្រី ដែលមានបំផុតក្នុងប្រវត្តិសាស្ត្រ។

យ៉ាងណាមិញ Taylor Swift មិនមែនជាតន្ត្រីករនៅមានជីវិត ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនោះទេ ដោយនាងស្ថិតនៅក្រោម Jay-Z តារារ៉េបប្រុស ដែលមានទ្រព្យសម្បត្តិក្នុងដៃដល់ទៅ ២.៨ ពាន់លានដុល្លារអាមេរិក។

គួរឱ្យដឹងផងដែរថា Taylor Swift កំពុងត្រៀមចេញបទចម្រៀង “I Knew It, I Knew You” ដែលជាបទចម្រៀងក្នុងខ្សែភាពយន្ត Toy Story 5។ ខណៈនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ តារាស្រីរូបនេះក៏គ្រោងនឹងចូលរោងអាពាហ៍ពិពាហ៍ជាមួយនឹងគូដណ្តឹង Travis Kelce ផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា