ប្រជាប្រិយភាព The Zero Project ពិតជាមិនធម្មតា អ្នកគាំទ្រទៅទស្សនាការបង្ហាញខ្លួនលើកដំបូងឡើងផ្អើលផ្សារទំនើប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាប្រិយភាព The Zero Project ពិតជាមិនធម្មតា អ្នកគាំទ្រទៅទស្សនាការបង្ហាញខ្លួនលើកដំបូងឡើងផ្អើលផ្សារទំនើប

ប្រជាប្រិយភាព The Zero Project ពិតជាមិនធម្មតា អ្នកគាំទ្រទៅទស្សនាការបង្ហាញខ្លួនលើកដំបូងឡើងផ្អើលផ្សារទំនើប

កម្មវិធី The Zero Project បាន​បើកបង្ហាញមុខបេក្ខជនទាំង ១២ នាក់​ជាផ្លូវការ កាលពី​ថ្ងៃ ៣១ ​ខែឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ពិតជា​មិន​នឹក​ស្មាន​ដល់​ថា​មាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ សោះ​មនុស្ស​ឈរ​មើល​ច្រើន​កុះករ តាំងពី​ជាន់​លើ​បំផុត​នៃ​ផ្សារ​ទំនើប ដើម្បី​បាន​ទស្សនា​ការ​សម្ដែង​របស់ Trainee។

Advertisement

Trainee reveal stage បាន​ធ្វើឲ្យ​កក្រើក​ផ្សារ​ទំនើប​ទាំង​មូល ព្រោះតែ​អ្នក​គាំទ្រ​ច្រើន​សន្ធឹក នាំ​គ្នា​ទៅ​ទស្សនាផ្ទាល់នូវ​​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​បេក្ខភាព​ទាំង ១២ ដែល​មាន​ទាំង​សមត្ថភាព​ច្រៀង​រាំ ចំណេះដឹង​ភាសាជាតិ និងភាសា​​អង់គ្លេស កាន់តែ​ពិសេស​ម្នាក់​ៗ​សុទ្ធតែ​សង្ហា ហើយ​ស្ទីល៍​រៀបចំ​ខ្លួន​ពិតជា​ស័ក្តិសម​នឹង​អ្នក​គាំទ្រ​ជា​យុវវ័យ។

មិន​ត្រឹម​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ដែល​ជា​យុវជន​យុវតី​ឡើយ កម្មវិធី The Zero Project កំពុង trending ខ្លាំង​ផង​ដែរ នៅ​លើ​បណ្ដាញ Xបន្ទាប់ពី ៣ ថ្ងៃក្រោយ​​បញ្ចប់ «CHALLENGE ACCEPTED» របស់​អ្នក​ហ្វឹកហាត់​បាន​បង្ហាញ​ឆាក។ The Zero Project ក្លាយ​ជា៖

  • TOP 2 : #TheZeroProject
  • TOP 3 : #ChallengeAccepted
  • TOP 4 : #Campop

បើ​និយាយ​ពី​សមត្ថភាព​របស់ Trainee ទាំង ១២ របស់កម្មវិធី The Zero Project ម្នាក់​ៗ​ពិតជា​ធ្វើឲ្យ​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ពួកគេ​ខ្លាំង​ៗ​រៀង​ខ្លួនទាំងការ​សម្ដែង​បែងចែកជា​ក្រុម, Solo និង​ទាំង ១២ នាក់។ រហូត​ធ្វើឲ្យ​អ្នក​ខ្លះ​មិន​ដាច់​ចិត្ត​សម្រាប់​ការ​ចាប់ផ្ដើម​ប្រកួត​វគ្គ​ជម្រុះ​ឡើយ៕

រូបភាព៖ The Zero Project

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា