ល្បីដល់កូរ៉េ! កម្មវិធី «THE ZERO PROJECT» បេសកកម្មចម្រាញ់កំពូលតារាខ្មែរ ឆ្ពោះទៅរះលើឆាកអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ល្បីដល់កូរ៉េ! កម្មវិធី «THE ZERO PROJECT» បេសកកម្មចម្រាញ់កំពូលតារាខ្មែរ ឆ្ពោះទៅរះលើឆាកអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP

ល្បីដល់កូរ៉េ! កម្មវិធី «THE ZERO PROJECT» បេសកកម្មចម្រាញ់កំពូលតារាខ្មែរ ឆ្ពោះទៅរះលើឆាកអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP

«THE ZERO PROJECT» គឺជា​កម្មវិធី Reality Survival ដ៏​ថ្មី​សន្លាង​ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក និង​បណ្ដុះបណ្ដាល​យុវជន​មាន​សមត្ថភាព ដើម្បី​ក្លាយ​ជា​ក្រុម​តារា​ចម្រៀង​ប្រុស (BOY BAND) និង​តារា​ចម្រៀង​ទោល (Solo Artist) ដែល​មាន​សមត្ថភាព​ពេញលេញ ទាំង​ការ​ច្រៀង រ៉េប រាំ និង​រូប​សម្រស់​លេចធ្លោ ដែល​ថ្មី​ៗនេះត្រូវបានសារព៌តមាននៅប្រទេសកូរ៉េខាងត្បូង ក៏​បាន​ចុះផ្សាយ​ពី​គម្រោង​នេះ​ដូចគ្នា។

Advertisement

ក្រោម​​គំនិត «FROM ZERO, BUT NOT ZERO» កម្មវិធី​មាន​បេសកកម្ម​ចម្បង​ក្នុង​ការ​លើកស្ទួយ​មុខ​មាត់​វិស័យ CAM-POP ឲ្យ​មាន​គុណភាព​ស្តង់ដារ​ខ្ពស់ ដើម្បី​បង្កើត​មោទនភាព​ជាតិ និង​ឆ្ពោះ​ទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ។ 

ជំហាន​ដំបូង តែ​មាន​ភាព​រឹងមាំ «THE ZERO PROJECT» បាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន MOREA ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ។ ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​លោក បាន ចន្ទី នាយក​គ្រប់គ្រង​កម្មវិធី និង​ឧកញ៉ា សឹង ចាតវិជ្ជា ស្ថាបនិក​ក្រុមហ៊ុន MOREA ដែល​អ្នក​ទាំង ២ មាន​ចក្ខុវិស័យ​រួមគ្នា ក្នុង​ការ​ជំរុញ​សិល្បៈ​កម្ពុជា​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណភាព​លំដាប់​ខ្ពស់​បំផុត។

អ្វី​ដែល​កាន់​តែ​អស្ចារ្យ បេក្ខជន​នឹង​ត្រូវ​ស្នាក់នៅ និង​ហ្វឹកហាត់​រួមគ្នា​នៅ​ក្នុង Trainee Dorm ក្រោម​ការ​បង្ហាត់​បង្ហាញ​ផ្ទាល់​ពី​គ្រូ​បង្វឹក (Coaches) លំដាប់​អន្តរជាតិ​មក​ពី​ប្រទេស​កូរ៉េ រួម​ជា​មួយ​គ្រូ​បង្វឹក​ឆ្នើម​ៗ​របស់​កម្ពុជា។ នេះ​ជា​បទពិសោធន៍​ដ៏​កម្រ និង​ជា​ការ​បង្ហាញ​សកម្មភាព​រស់នៅ​ពិត​ៗ (Reality) ដើម្បី​ចម្រាញ់​យក «ជើងខ្លាំង» មក​បង្កើត​ជា​ក្រុម​តារា​ចម្រៀង​អាជីព ដែល​ពិភពលោក​ត្រូវ​ស្គាល់៕

រូបភាព៖ ផ្ដល់ឲ្យ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា