ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូងនៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes លើកទី ៧៩ (Cannes Film Festival 2026) ក្នុងនាមជាទូតសុច្ឆន្ទៈសកល (Global Brand Ambassador) របស់ប្រេនគ្រឿងសម្អាងលំដាប់ពិភពលោក L’Oréal Paris។

Advertisement

នៅក្នុងព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៦ ខែឧសភា (ម៉ោងនៅប្រទេសបារាំង) តារាប្រុសរូបនេះបានដើរនៅលើកម្រាលព្រំក្រហមទីក្រុង Cannes យ៉ាងមានទំនុកចិត្ត សម្រាប់ការចាក់បញ្ចាំងលើកដំបូងនៃខ្សែភាពយន្ដរឿង “El Ser Querido” (The Beloved) ដែលដឹកនាំដោយលោក Rodrigo Sorogoyen។

យោងតាមសារព័ត៌មាន Dahe News បានឱ្យដឹងថា បើទោះបីជាការចូលរួមមហោស្រពលំដាប់ពិភពលោកនេះជាលើកដំបូងក៏ពិតមែន ប៉ុន្តែ Tian Xuning ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកោតសរសើរមិនដាច់ពីមាត់ ចំពោះរូបរាងស្រស់សង្ហា ភាពជឿជាក់ និងភាពថ្លៃថ្នូរដ៏លេចធ្លោរបស់លោក។

មិនត្រឹមតែអង្រួនចិត្តអ្នកកាសែតអន្តរជាតិប៉ុណ្ណោះទេ នៅលើបណ្ដាញសង្គមធំៗដូចជា X (Twitter) និង Instagram ឈ្មោះរបស់លោកបានហក់ឡើងដល់ Trending លេខ ១២ នៅលើពិភពលោកផងដែរ។ អ្វីដែលកាន់តែពិសេសនោះឈ្មោះរបស់ Tian Xuning ក៏បានជាប់ Trending លេខ ១ នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរដែលនេះបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់លោក។

ក្រៅពីភាពស្រស់សង្ហា ការតុបតែងខ្លួនរបស់ Tian Xuning ក៏ជាចំណុចទាក់ទាញខ្សែភ្នែកមិនធម្មតាដែរ។ លោកបានគ្រងឈុតពណ៌ប្រផេះយ៉ាងប្រណីតពីម៉ាក PEET DULLAERT HAUTE COUTURE ដែលជាម៉ាកសម្លៀកបំពាក់កម្រិតខ្ពស់របស់បារាំងអមជាមួយនឹងការលម្អដោយនាឡិកាដៃម៉ាក Rolex ដែលធ្វើឱ្យរូបរាងទាំងមូលរបស់លោកកាន់តែមានភាពថ្លៃថ្នូរ និងស៊ីវិល័យស័ក្តិសមជាតារាលំដាប់អន្តរជាតិ។

គួររំលឹកផងដែរថាតារាសម្ដែងប្រុស Tian Xuning ទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈការសម្តែងក្នុងរឿងភាគ BL ចំណងជើង “Revenged Love” ដោយដើរតួជា Chicheng។ សមិទ្ធផលមួយនេះបានក្លាយជាមូលហេតុចម្បងដែលធ្វើឱ្យលោកមាន Fanbase កាន់តែរឹងមាំទាំងក្នុងស្រុក និងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរក្នុងនាមជា Tian Xuning ព្រមជាមួយភាពជោគជ័យជាបន្ដបន្ទាប់៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា