នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​ឃើញ យើង​យក​ចិត្ត​ទុកដាក់ យើង​រួម​គ្នា​ធ្វើ​សកម្មភាព» ក្នុង​ឆ្នាំ​នេះ។

Advertisement

ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​នឹង​ក្លាយ​ជា​វេទិកា​ដ៏​អស្ចារ្យ​សម្រាប់​ការ​បង្កើត​ចំណង​មិត្តភាព​កាយឫទ្ធិ​នារី​នៅ​ទូទាំង​ពិភពលោក។ ក្នុង​នោះ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ទាំងអស់ ដោយ​ភាព​កក់​ក្ដៅ និង​មោទនភាព។

មហា​ព្រឹត្តិការណ៍​ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា ពោល​គឺ​ខេត្ត​សៀមរាប ក្រោម​ការ​ដឹក​នាំ​និង​ជ្រោមជ្រែង​ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចាប់​ពី​ថ្ងៃ​ ១៤ ដល់​ថ្ងៃ​ទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ នឹង​មាន​ការ​បង្ហាញ​ជូន​នូវ​ផ្ទាំង​ទស្សនីយភាព​សិល្បៈ របាំ ជា​ពិសេស​ការ​សម្ដែង​របស់​នាដកា​ដែល​ជា​សមាជិកា​នៃ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា។

ដើម្បី​ផ្ដល់​ជូន​នូវ​ចំណី​ចក្ខុ​ដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ​ជាតិ-អន្តរជាតិ នា​លើក​នេះ នាដកា​ដ៏​ប៉ិន​ប្រសព្វ​និង​ទេព​កោសល្យ​បាន​ចូល​រួម​ហាត់​សម​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ត្រៀម​យ៉ាង​រួច​រាល់​ក្នុង​ការ​ផ្ដល់​ជូន​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ជូន​ទៅ​ដល់​គណៈប្រតិភូ​ដែល​នឹង​បង្ហាញ​វត្តមាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​មហាសន្និបាត «មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS»។

គួរ​ឱ្យ​ដឹង​ដែរ​ថា ការ​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​ក្នុង​ខេត្ត​សៀមរាប​លើក​នេះ​នឹង​នាំ​មក​នូវ​លំហូរ​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​មក​កាន់​កម្ពុជា ហើយ​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់​ទេសចរណ៍​ផងដែរ៕

រូបភាព ៖ កម្ពុជាមាតុភូមិខ្ញុំ & ជំទាវ ពេជ ចន្ទមុន្នី

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា