បងស្រីរបស់តារាសម្ដែង អ៊ុន សិទ្ធា លម្អិតពីជំងឺមុនលាចាកលោក តែមិនមែនជាមហារីក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បងស្រីរបស់តារាសម្ដែង អ៊ុន សិទ្ធា លម្អិតពីជំងឺមុនលាចាកលោក តែមិនមែនជាមហារីក

បងស្រីរបស់តារាសម្ដែង អ៊ុន សិទ្ធា លម្អិតពីជំងឺមុនលាចាកលោក តែមិនមែនជាមហារីក

ដំណឹង​មរណភាព​របស់​តារា​សម្ដែង អ៊ុន សិទ្ធា បាន​ធ្វើឲ្យ​រំជើបរំជួល ក្ដុកក្ដួល​ក្នុង​បណ្ដាញ​សង្គម​ម្នាក់​ៗ​តក់ស្លុត​ និង​សោកស្ដាយ​ជា​ពន់ពេក​នូវការបាត់បង់​មនុស្ស​មាន​ទេពកោសល្យ ព្រម​ទាំង​អត្តចរិត​ដ៏​ល្អ​ប្រពៃ​របស់​តារាប្រុស​វ័យ ៤២ ឆ្នាំ​រូប​នេះ។

Advertisement

អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ចែក​រំលែក​ព័ត៌មាន​ថា​ជយលាភី​ប្រុស​ស្អាត លេខ១ ឆ្នាំ ២០០៦ របស់​ស្ថានីយ​ទូរទស្សន៍ CTN ស្លាប់​​ដោយសារ​​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ ដោយ​ធ្វើឲ្យ​អ្នក​គាំទ្រ និង​មហាជន​ដែល​ធ្លាប់​ទស្សនា​ការ​សម្ដែង​របស់​លោក​ស្រណោះស្រណោក ព្រោះ​មិន​ដែល​ឮ​តារា​ប្រុស​រូបនេះ​និយាយ​អ្វី​ឡើយ។

បងស្រី​របស់​តារា​​ប្រុស អ៊ុន សិទ្ធា បាន​បញ្ជាក់​ថា​លោក​មិនមែន​កើត​ជំងឺ​មហារីក​ឡើយ តែ​ជាជំងឺ​ដំបៅ​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ និង​មាន​ទឹកដក់​ក្នុង​ពោះ ធ្វើឲ្យ​តារា​ប្រុស​រូប​នេះ មិន​អាច​សម្រាក និង​ទទួល​ទាន​អ្វី​បាន​សោះ ទើប​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ។ បងស្រី​រូប​នេះ​មិន​បាន​ដឹង​ថា​តារា​សម្ដែង អ៊ុន សិទ្ធា កើត​ជំងឺ​នេះ​ឡើយ ទាល់តែ​ថ្ងៃ​ចូល​មន្ទីរពេទ្យ​កាល់​ពី ៥ ៦ ថ្ងៃមុន​លាចាក​លោក ទើប​លោកស្រី​ដឹង​ដំណឹង​ប្អូន​ប្រុស​ឈឺ។

ចំណែក​តារា​ប្រុស សឿន វីតា ដែល​ជា​មិត្តភ័ក្ដិ​ល្អ​របស់ អ៊ុន សិទ្ធា ក៏​មិន​បាន​ដឹង​ដំណឹង​ធ្លាក់​ខ្លួន​ឈឺ​របស់​តារា​សម្ដែង​រូប​នេះ​ដែរ។ សឿន វីតា បាន​បញ្ជាក់​ថា សិទ្ធា គ្រាន់តែ​ប្រាប់​លោក​ថា ស្ត្រេស​ បាក់​ទឹកចិត្ត មិន​ចង់​ចេញ​ទៅ​ណា​មក​ណា​ឡើយ តែ​មួយ​រយៈ​ធំ​មុន អ៊ុន សិទ្ធា ក៏​ធ្លាប់​បាន​បង្ហើប​ថា​មាន​ដុំ​សាច់​នៅ​ថ្លើម តែ​មិន​ទាន់​ធ្វើ​ទុក្ខ​អ្វី​ទាំងអស់។

២០​ឆ្នាំ​ក្នុង​វិស័យ​សិល្បៈ​តារា​ប្រុស អ៊ុន សិទ្ធា ជា​សិល្បករ​​ទទួល​បាន​ការ​គោរព ស្រលាញ់​ចូលចិត្ត​ពី​ប្រជាជន​ខ្មែរ ព្រោះតែ​ទេពកោសល្យ​សិល្បៈ និង​ជា​មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​ល្អ អ្នក​ផង​ទាំងពួង​ស្ញប់ស្ញែង។ ដំណឹង​មរណភាព​លោក​ធ្វើឲ្យ​អ្នក​សិល្បៈ​សឹងតែ​ទាំងអស់​បង្ហាញ​អារម្មណ៍​អាឡោះអាល័យ និង​បួងសួង​ឲ្យ​ដួង​វិញ្ញាណ​លោក​បាន​ទៅ​ដល់​ទី​ស្ងប់។

សិល្បករ​គ្រប់​ជំនាន់​បាន​ទៅ​ចូល​រួម​កម្មវិធី​បុណ្យ​ក្រោយ​ទទួល​ដំណឹង​ភ្លាម​ៗ។ មិន​តែ​ប៉ុណ្ណោះ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាន​ចូលរួម​បច្ច័យ​បុណ្យ​សព​តារា​សម្ដែង អ៊ុន សិទ្ធា ៣០ លាន​រៀល តាមរយៈ ឯកឧត្ដម ហ្វៃ សំអាង៕

រូបភាព៖ Amazing Cambodia និង sethea un

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា