វណ្ណដា រំលឹកខួប ១០ ឆ្នាំនៃការ​សរសេរ​បទ «ឈឺទេ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វណ្ណដា រំលឹកខួប ១០ ឆ្នាំនៃការ​សរសេរ​បទ «ឈឺទេ»

វណ្ណដា រំលឹកខួប ១០ ឆ្នាំនៃការ​សរសេរ​បទ «ឈឺទេ»

តារា​រ៉េប​ជួរ​មុខ ម៉ាន់ វណ្ណដា កំពុង​ទៅ​សម្រាក​លំហែ​នៅ​មាត់​សមុទ្រ ជាមួយ​មិត្តភ័ក្ដិ​រួម​អាជីព​ជាច្រើន​នាក់ ហើយ​ក៏​បាន​បង្ហាញ​សកម្មភាព​ផ្សេង​ៗ​លើ​បណ្ដាញ​សង្គម​ជា​ហូរហែ។ មិន​តែ​ប៉ុណ្ណោះ តារា​ប្រុស​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះសីហនុ​ស្រាប់​រូប​នេះ ក៏​បាន​ច្រៀង​បទ​ដ៏​ល្បី​របស់​ខ្លួន​តាំង​ពី ១០ ឆ្នាំ​មុន​អម​ដោយ​សំឡេង​ហ្គីតា​យ៉ាង​ពីរោះ​រណ្ដំ។

Advertisement

ដំណើរ​កម្សាន្ត​របស់​ម្ចាស់​បទ «J+O» ដែល​មាន​តែ​ក្រុម​ការងារ និង​មិត្តភ័ក្ដិ​ប្រុស​ៗ​គ្នា​ឯង​នោះ ត្រូវ​បាន វណ្ណដា update លើ story Instagram និង​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ច្រើន​ខ្លាំង។ រូបភាព និង​វីដេអូ​ជាច្រើន​ដែល​តារា​រ៉េប​វ័យ ២៩ ឆ្នាំ​រូបនេះ​បង្ហោះ​

វណ្ណដា បាន​បញ្ជាក់​ថា បទ «ឈឺទេ» លោក​បាន​សរសេរ lyric ១០ ឆ្នាំ​មុន តែ​សម្រាប់​ការ​​ចេញ​ផ្សាយ​ជា​សាធារណ​ទើបតែ​ជាង ៩ ឆ្នាំ​ប៉ុណ្ណោះ ពោល​ការ​សរសេរ​ទំនុក​ច្រៀង​នៅ​ឆ្នាំ ២០១៦ ហើយ​បទ​ចេញ​នៅ​ថ្ងៃ ២៩ ខែ​មេសា ឆ្នាំ ២០១៧ ហើយ​បទ​នោះ​ដែរ​មាន​ការ​គាំទ្រ​ខ្លាំង។ រហូត​មក​ដល់​ឆ្នាំ ២០២៦ នេះ បទ «ឈឺទេ» មាន​អ្នក​មើល​នៅ​លើ YouTube ជាង ៣៣ លាន​នាក់​ហើយ។

បទ «ឈឺទេ» របស់ វណ្ណដា ចេញ​តាំង​ពី​មុន​បទ «J+O» ចេញ​ឆ្នាំ ២០១៧ ដែល​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ វណ្ណដា ហក់​ខ្ពស់​កប់​ពពក​ក្នុង​មួយ​ពព្រិច​ភ្នែក​។ តាំងពី​ឆ្នាំ ២០១៨-២០១៩ វណ្ណដា បាន​ធ្វើឲ្យ​បទេស​កាន់តែ​ស្គាល់​ពី​វិស័យ​តន្ត្រី​រ៉េប​របស់​កម្ពុជា ហើយ​ក៏​មាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ផលិតកម្ម​ធំ​នៅ​អាមេរិក៕

វីដេអូ៖ https://www.instagram.com/p/DVtIYn4jw5B/

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា