បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ដំណើរថ្មើរជើងថ្ងៃទី២ កុយ អេនណា ដាក់គោលដៅ ៤០ គីឡូម៉ែត្រ

ដំណើរថ្មើរជើងថ្ងៃទី២ កុយ អេនណា ដាក់គោលដៅ ៤០ គីឡូម៉ែត្រ

កញ្ញា កុយ អេនណា បាន​ចេញ​ដំណើរ​ចេញ​ពី​ឃុំ​ឫស្សីជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ដែល​នេះ​ជា​ថ្ងៃ​ទី ២ ហើយ។ ក្រោយ​ដំណើរ​ថ្មើរ​ជើង​ក្រោម​ប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរ​ដើម្បី​ទេសចរណ៍» របស់​បវរកញ្ញា​រូប​ស្រស់ អេនណា ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មិត្ត​រួម​អាជីព ក៏​ដូចជា​ហ្វេន​វិស័យ​បវរកញ្ញា​ច្រើន​កុះករ។

តារា​បង្ហាញ​ម៉ូដ និង​ជា​បវរកញ្ញា​សម្បុរ​ស្រអែម​ស្រស់​រូបនេះ បាន​ចាប់ផ្ដើម​ចេញ​ដំណើរ​កាល​ពី​ម្សិលមិញ ថ្ងៃ ៤ ខែ​កញ្ញា ឆ្នាំ ២០២៥ ពី​រាជធានី​ភ្នំពេញ ដោយ​ថ្ងៃ​ទី​១ នាង​បាន​ដើរ​បាន ៣០ គីឡូ​ម៉ែត្រ។ នា​ដំណើរ​ថ្មើរ​ជើង​ថ្ងៃ​ទី២ នេះ អេនណា មាន​គោលដៅ​ដើរ​ឲ្យ​បាន​ជើង ៤០ គីឡូម៉ែត្រ ដែល​គោលដៅ​បញ្ចប់​របស់​នាង​ថ្ងៃ​ទី ២ គឺ​ស្រុក​ស្គន់ ខេត្ត​កំពង់ចាម។

ថ្មើរ​ជើង​លើក​ដំបូងទៅកាន់ខេត្តសៀមរាបក្រោម​ប្រធាន​បទ «ដើរដោយក្តីសង្ឃឹម ដើរ​ដើម្បី​ទេសចរណ៍» អេនណា បាន​បញ្ជាក់​ថា នាង​ទទួល​បាន​ការ​ស្វាគមន៍​ពី​សំណាក់​អ្នក​ស្រុក​អ្នក​ភូមិ បើ​ទោះ​ជា​ចាស់​ៗ​តាម​ភូមិ​មិន​សូប​ស្គាល់​នាង​ក៏​ពិត​មែន តែ​ពួកគេ​បាន​ទទួល​រាក់ទាក់ ព្រម​ទាំង​មាន​ជា​ទឹក​ឲ្យ​ទៀត​ផង។ ដែល​នេះ​ស​បញ្ជាក់​ពី​ទឹកចិត្ត​ខ្មែរ​ស្រលាញ់ និង​សាមគ្គី​គ្នា។

ប្រជាពលរដ្ឋ​ក៏​អាច​ចូល​រួម​បរិច្ចាគ ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​មួយ​នេះ តាមរយៈ​ការ​ស្កេន​ថវិកា​សប្បុរសធម៌​ទៅកាន់ QR Code នៃ​គណនី​ធនាគារ​វឌ្ឍនៈ (ឈ្មោះ​គណនី កុយ អេនណា) ដែល​មាន​នៅ​លើ​ផ្ទាំង​ផុស​ស្ទើរ៍។ បើក​ទទួល​ពី​ថ្ងៃទី ៤ កញ្ញា ឆ្នាំ២០២៥ (ថ្ងៃចេញដំណើរ) រហូត​ដល់​ថ្ងៃ​បញ្ចប់​គោល​ដៅ​នៅ​ខេត្ត​សៀមរាប។

«ដើរដោយក្តីសង្ឃឹម ដើរ​ដើម្បី​ទេសចរណ៍» អេនណា ត្រូវ​ដើរ ១០ ថ្ងៃ ក្នុង​រយៈ​ចម្ងាយ ៣២០ គីឡូ ម៉ែត្រ ដោយ​យប់​ទី​ណា ត្រូវ​គេ​កន្លែង​នោះ។ បេសកកម្ម​របស់​តារា​ម៉ូដែល​រូប​នេះ ផ្សារ​ភ្ជាប់​ក្តី​សង្ឃឹម​ដើម្បី​កុមារ ឬ​ជន​ពិការ​នៅ​កម្ពុជា និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​ប្រទេស ក្រោម​ម្លប់​សន្តិភាព៕

រូបភាព៖screensort by page Koy Anna

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា