ស្ថាបនិក YG សុំទោស TREASURE ដែលមិនបានមើលថែក្រុមបានល្អ ខណៈប្រាប់ពីគម្រោងបញ្ចេញអាល់ប៊ុមថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបនិក YG សុំទោស TREASURE ដែលមិនបានមើលថែក្រុមបានល្អ ខណៈប្រាប់ពីគម្រោងបញ្ចេញអាល់ប៊ុមថ្មី

ស្ថាបនិក YG សុំទោស TREASURE ដែលមិនបានមើលថែក្រុមបានល្អ ខណៈប្រាប់ពីគម្រោងបញ្ចេញអាល់ប៊ុមថ្មី

នៅរាត្រីថ្ងៃ ២៩ ខែមេសា ឆ្នាំ ២០២៦ YG Entertainment បានបញ្ចេញវីដេអូសម្ភាសន៍ Yang Hyun Suk អំពីគម្រោងរបស់ទីភ្នាក់ងារ រួមទាំងក្រុម TREASURE ខណៈស្ថាបនិករូបនេះក៏បានបង្ហាញអារម្មណ៍ខុសចំពោះសមាជិកទាំង ១០ ប្រចាំក្រុមនេះ។

Advertisement

លោក Yang Hyun Suk បានចាប់ផ្ដើមដោយនិយាយថា៖ “ពាក់ព័ន្ទនឹងក្រុម TREASURE មានរឿងខ្លះដែលខ្ញុំចង់និយាយទៅកាន់អ្នកទាំងអស់គ្នាមកជាយូរដែរហើយ។ វាជារឿងដែលគួរឱ្យសោកស្ដាយណាស់ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ”។

តាមរយៈកម្មវិធី YG TREASURE BOX យើងបានជ្រើសរើសមាជិកក្រុម TREASURE ប៉ុន្តែនៅពេលដែលយើងហៀបនឹងឱ្យពួកគេបង្ហាញខ្លួនជាផ្លូវការ វិបត្តិជំងឺរាតត្បាត (Covid-19) ក៏បានមកដល់នៅពេលដែលសំខាន់ដូច្នេះ ហើយបន្តអស់ជាង ៣ ឆ្នាំទៀត។ វាកាត់ផ្ដាច់យើងពីការធ្វើទីផ្សារនៅលើឆាកអន្តរជាតិស្ទើរទាំងស្រុង។ ខណៈការផ្សព្វផ្សាយអាល់ប៊ុមថ្មីគឺជារឿងពិបាកបំផុតមួយ”។ លោក Yang Hyun Suk បន្តដូច្នេះ។

ស្ថាបនិកវ័យ ៥៦ឆ្នាំ បាននិយាយទៀតថា៖ “លើសពីនេះទៅទៀត នៅពេលនោះ ខ្ញុំក៏កំពុងជួបប្រទះនូវបញ្ហាផ្ទាល់ខ្លួនជាច្រើន ដែលចងដៃចងជើងខ្ញុំ។ វាបានក្លាយជាសម្ពាធផ្លូវចិត្តសម្រាប់ខ្ញុំរហូតមក ដែលខ្ញុំមិនអាចធ្វើការឱ្យអស់ពីសមត្ថភាពសម្រាប់អាល់ប៊ុមរបស់ TREASURE”។

និយាយពីអាល់ប៊ុមថ្មីវិញ Yang Hyun Suk បាននិយាយថា៖ “ដោយឡែក នេះគឺជាអាល់ប៊ុមដែលខ្ញុំខ្លួន​ឯងស្រឡាញ់បំផុត។ ខ្ញុំសង្ឃឹមថាជំពូកថ្មីសម្រាប់ TREASURE នឹងចាប់ផ្ដើមឡើងក្រោមមេឃដ៏ស្រឡះ”។

ដ្បិតមិនទាន់អាចបញ្ចេញព័ត៌មានលម្អិតនៅពេលនេះក្ដី តែ YG បានបង្ហើបថា អាល់ប៊ុមខ្នាតតូចសម្រាប់ឆ្នាំ ២០២៦ របស់ TREASURE គ្រោងនឹងចេញផ្សាយនៅថ្ងៃ​ ១ ខែមិថុនា ខាងមុខ។ អាល់ប៊ុមខ្នាតតូចនេះនឹងមានបទចម្រៀងថ្មីចំនួន ៤ បទ ដែលសុទ្ធសឹងតែកើតចេញពីតន្ត្រីហ៊ីបហប។

មុននឹងបញ្ចប់ ទីភ្នាក់ងារនេះ ក៏បានអរគុណដល់ការគាំទ្រក្នុងគ្រាកន្លងមក ស្របគ្នានឹងការសំណូមពរឱ្យអ្នកគាំទ្ររង់ចាំមើលជំពូកថ្មីរបស់ក្រុម TREASURE ក្នុងស្ទីលជាក្រុមចម្រៀងហ៊ីបហបផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា