ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​ខ្មែរ​មួយ​ចំនួន ដើម្បី​ដើរ​បង្ហាញ​ម៉ូដ​នៅ​លើ​ទឹកដី​អាមេរិក។

កាលពី​រាត្រី​ថ្ងៃ ១២ ខែ​កញ្ញា ឆ្នាំ ២០២៦ ALmée Couture បាន​បង្ហាញ​នូវ​បណ្តុំ​ម៉ូដ​សម្លៀកបំពាក់​ថ្មី​បំផុត​របស់​ខ្លួន​នៅ​លើ​ឆាក​បង្ហាញ​ម៉ូដ ក្នុង​ព្រឹត្តិការណ៍ New York Fashion Week 2026 ដែល​ធ្វើឡើង​ Angel Orensanz Center។

បណ្តុំម៉ូដសម្លៀកបំពាក់រដូវកាលនិទាឃរដូវ/រដូវក្តៅ (S/S) ឆ្នាំ ២០២៧ របស់ ALmée Couture ក្នុង​នោះ​មាន​ម៉ូដែល​ខ្មែរ ២ រូប ទៅ​ពី​ប្រទេស​កម្ពុជា គឺ Destiny Seymour និង Mélia Constantin ដែល​សុទ្ធ​សឹង​ជា​កូន​កាត់​បរទេស ដោយ​មាន​សមត្ថភាព សម្រស់ ចំណេះ​ជំនាញ​ទាំង​ព្រម សម​ជាមួយ​ការងារ​ជា​ម៉ូដែល​សម្រាប់​ឈុត​ដ៏​តម្លៃ​នោះ។

ប្រេន ALmée Couture បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​អស្ចារ្យ​ជាច្រើន​នោះ ទទួល​បាន​ការ​កោតសរសើរ​ពី​សំណាក់​អ្នក​ចូលរួម​ទស្សនា ពិសេស​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ម៉ូដ​ជុំវិញ​ពិភពលោក៕

សម្រាប់​តារា​បង្ហាញ​ម៉ូដ​កូន​កាត់​ខ្មែរ-បារាំង មាលា នៅតែ​ទទួល​បាន​ការ​ទុក​ចិត្ត​ពីម្ចាស់​ប្រេន ALmée Couture ដោយ​ឆ្នាំ​មុន York Fashion Week នាង​ក៏​ជា​តារា​បង្ហាញម៉ូដ​នោះ​ទីនោះ ហើយ​ឆ្នាំនេះ កញ្ញា ជា​អ្នក​ដើរ​បើក​ឆាក​​ការ​បង្ហាញ​ម៉ូដនៃ​ប្រេន​កូន​ខ្មែរ​លើ​ទឹកដី​អាមេរិក។

គួរ​បញ្ជាក់​ថា ALmée Couture មិនត្រឹមតែ​នាំយក​សម្លៀកបំពាក់​ខ្មែរ តែ​គ្រឿងតុបតែងក៏​ដែល​មាន​គំនិតច្នៃប្រតិដ្ឋ និង​បញ្ចូល​ក្បាច់ខ្មែរ​ផងដែរ៕

រូបភាព៖ ALmée Couture, Mélia Constantin និង Destiny Seymour

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា