កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានឱ្យដឹងថាការផ្ដល់កិត្តិយសនេះ សបញ្ជាក់ពីភាពរស់រវើក និងនិរន្តរភាពនៃចំណងមិត្តភាពប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលផ្សារភ្ជាប់រវាងប្រទេសកម្ពុជា ជាមួយសហគមន៍ហ្វ្រង់កូហ្វូន ហើយក៏ជាការសម្ដែងនូវការគោរពចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាបិតាស្ថាបនិកមួយរូបនៃចលនាហ្វ្រង់កូហ្វូនី និងជាឥស្សរជនដ៏សំខាន់ក្នុងវិស័យភាពយន្តកម្ពុជា។ ព្រះអង្គជាអ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតករ និងតារាសម្តែង ហើយទ្រង់បានចាត់ទុកភាពយន្តជាមធ្យោបាយដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណជាតិ និងការពង្រឹងកិច្ចសន្ទនារវាងប្រជាជន និងប្រជាជន។ កេរដំណែលរបស់ព្រះអង្គ នៅតែបន្តរួមចំណែកបំផុសគំនិតសម្រាប់ការងើបឡើងវិញនៃវិស័យភាពយន្តកម្ពុជា និងរួមចំណែកដល់ការរីកចម្រើននៃវិស័យនេះនៅលើឆាកអន្តរជាតិ។

ជាមួយ​គ្នា ស្នាដៃ​ភាពយន្ត​ខ្មែរ​ចំនួន ៩ នឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ដើម្បី​ផ្សារ​ភ្ជាប់​រវាង​ផលិតករ​ជំនាន់​មុន​និង​ជំនាន់​ក្រោយ ព្រម​ទាំង​លាត​ត្រដាង​ទំព័រ​ប្រវត្តិសាស្ត្រ​រយៈពេល ៤ ទសវត្សរ៍ ៕

ប្រភព ៖ Ambassade du Cambodge en France

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា