គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​រួម​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ រន្ទះ។

ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) កើតឡើង​ដោយសារ​សម្ពាធ​ទាប​ដែល​កើត​មាន​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​កើត។ ព្យុះ​ស៊ូរីហ្គាអេ មាន​ឥទ្ធិពល​ខ្លាំង លើ​របប​ខ្យល់​មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេងហ្គាល សមុទ្រ​អាន់ដាម៉ាន់ សមុទ្រ​ចិន​ខាង​ត្បូង អាង​ទន្លេ​មេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ស្ថានភាព​បែបនេះ នឹង​ធ្វើឲ្យ​អាកាសធាតុ​បណ្ដា​ខេត្ត​ជាច្រើន​ជួប​ប្រទះ​ដូចជា

  • តំបន់​វាល​ទំនាប៖ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និង​រាជធានី​ភ្នំពេញ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ទ្រាក់ និង​ផ្គរ​រន្ទះ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី ៧០%។
  • តំបន់​ខ្ពង់រាប៖ ខេត្ត​កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំ​ដងរែក និង​តំបន់​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្ដប់​លើ​ផ្ទៃដី ៥០%។
  • តំបន់​មាត់​សមុទ្រ៖ ខេត្ត​កោះកុង ព្រះវិហារ កំពត កែប​ និង​ជួរ​ភ្នំបូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់​និង​ផ្គរ រន្ទះ​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី ៧០%។ រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០ ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៧៥ ម៉ែត្រ។

ទាំង ៣ តំបន់គ្រប់​ខេត្ត រាជធានី​ទាំងអស់​នៃ​ប្រទេស​កម្ពុជា ឃើញថាបាន​ជួប​ប្រទះ និង​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae)៕

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា