ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេស​ចិន បាន​ជ្រើសរើស​ឈុត​ថ្មី​នៃ​ម៉ាក​យីហោ​មួយ​នេះ​ចូលរួម​កម្មវិធី​ធំ​ៗ។

ដោយ​ក្នុង​នោះ​មាន​កំពូល​តារា​ស្រី​លំដាប់​ជួរ​មុខ Yang Mi បាន​ជ្រើសរើស​បណ្ដុំ​ម៉ូដ «Le Jardin des Rêves» របស់ម៉ាក Almée គ្រង​ក្នុង​កម្មវិធី Honor of Kings 2026 Anniversary Co-Creation Night កាលពី​ថ្ងៃ ២៥ ខែ​តុលា ឆ្នាំ ២០២៦។ សម្រាប់​បណ្ដុំ​ម៉ូដ «Le Jardin des Rêves» Almée បាន​យក​ទៅ​បង្ហាញ​នៅ​កម្មវិធី New York Fashion Week ២០២៦។

មិនមែន​មាន​តែ Yang Mi ឡើយ​ដោយ​មិត្ត​រួម​អាជីព កញ្ញា Gulinazha បង្ហាញ​ខ្លួន​យ៉ាង​អស្ចារ្យ និង​លេចធ្លោ​នៅ​ក្នុង​ពិធី​ប្រគល់ពានរង្វាន់ Wenrong Awards ឆ្នាំ ២០២៦ ដោយ​ស្លៀក​ឈុត​ពី​បណ្តុំម៉ូដ «Le Jardin des Rêves» របស់​ម៉ាក Almée ហើយ​ក៏​ឈុត​ដែល​យក​ទៅ​វេទិកា New York Fashion Week ២០២៦ ដែល​បង្ហាញ​កញ្ញា Destiny Seymour។

ចំណែក​តារា​ចម្រៀង និង​សម្ដែង Fiona Sit បានបង្ហាញវត្តមានយ៉ាងទាក់ទាញនៅក្នុងព្រឹត្តិការណ៍ VOGUE Forces of Fashion ឆ្នាំ ២០២៦ នៅប្រទេសចិន ដោយស្លៀកឈុតពី ALMÉE Couture (LOOK 19) ដែល​មានឈ្មោះថា “Winter’s Jewel” ពីបណ្តុំស្នាដៃ “Le Jardin Des Rêves”។

គួរបញ្ជាក់ថា នេះមិនមែនជាឆ្នាំដំបូងដែលតារាចិនកំពូលៗគ្រងឈុតខ្មែរនេះឡើយ ដោយកាលពី ២០២៥ ទាំងតារាចម្រៀង និងសម្ដែងជួរមុខដូចជា Angela Chang, Ju JingYi និង Li landi បានជ្រើសរើស ALmée បាត់ទៅហើយ។ នៅមិនទាន់អស់ឡើយតារាអាមេរិក និងបវរកញ្ញាបរទេសសុទ្ធតែចាប់ចិត្តប្រតិព័ទ្ធ៕

រូបភាព៖ ALmée Couture

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា