ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ខ្មែរ តាំងពី​ព្រះរាជា រហូត​ដល់​រាស្ត្រ​សាមញ្ញ។

​ក្បិនកាលពីជំនាន់មុន​ដែល​មាន​ការ​តុបតែង​លើ​គោម​ផ្កា, សាច់​កំណាត់ អាស្រ័យ​លើ​ធនធាន និង​វណ្ណៈ​ក្នុង​សង្គម។ ក្បិន មិន​ត្រឹម​តែ​អាច​ស្លៀក​បាន​ជាមួយ​នឹង​អាវ​ប៉ាក់​តែ​មួយ​នោះ​ទេ ប៉ុន្តែ​ប្រជាជន​ខ្មែរ​ក៏​អាច​ស្លៀក​ជាមួយ​អាវ​ធម្មតា​ៗ​បាន​ផង​ដែរ (ជាក់ស្ដែង ចាស់​ៗ​ខ្មែរ​នៅ​តាម​ជនបទ ក៏​ស្លៀក​ក្បិន​ជាមួយ​​អាវ​នៅ​ផ្ទះ​ធម្មតា​ៗ។

រហូត​មក​ទល់​សព្វថ្ងៃ ក្បិនភាគច្រើន​ខ្មែរប្រើប្រាស់​ក្នុង​កម្មវិធីធំៗផ្សេងៗគ្នាដូចជា មង្គលការ,កម្មវិធីសាសនា និង​អ្នក​របាំស្លៀកពាក់ក្នុងការ​ហាត់​រៀន និង​រាំ​ផ្លូវការ តាម​តួអង្គ​នីមួយ​ៗ។ សម្រាប់​សិស្ស​ប្រុស​ស្រី ពេល​ហាត់របាំ ខ្មែរ​យើង​តែង​ប្រកាន់ខ្ជាប់​នូវ​ឯកសណ្ឋាន​ ដែល​តម្រូវ​ឲ្យ​សិស្ស​ស្លៀកក្បិន។

តួនាទី​ពណ៌​ក្បិន​របស់​សមាជិក៖

១. ក្បិន​ពណ៌ខៀវ ជា​សិស្ស​ហាត់​រៀន​ដំបូង
២. ក្បិន​ពណ៌​បៃតង​ជា​សិស្ស​ហាត់​បញ្ចប់​ក្បាច់​បាត
៣. ក្បិន​ពណ៌​ស្វាយ​ជា​សិស្ស​ហាត់​រៀន​ចប់​បច្ចេកទេស​យក្ស និង​ស្វា
៤. ក្បិន​ពណ៌​ស៊ី​លាភ ជា​សិស្ស​អាច​សម្ដែង​បាន
៥. ក្បិន​ពណ៌​ប្រាក់ ជា​សិស្ស​ដែល​អាច​បង្ហាត់​បង្រៀន និង​បន្ត​បាន
៦. ក្បិន​ពណ៌​មាស ជា​សិស្ស​ដែល​ជាន់​ខ្ពស់ ឋានៈ​ធំ​ជាង​គេ​នៅ​ក្រុម៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា