ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ​ចិន ដែល​ស្ថិត​ក្នុង​តំបន់​កោះ​កេរ លប​លួច​យក​ប្រតិមា​សំខាន់ៗ​ជា​ច្រើន​រូប​លក់​ឱ្យ​ជន​បរទេស​ជា​ថ្នូរ​ដូរ​នឹង​ប្រាក់។

ទោះ​មិន​មាន​ការ​បញ្ជាក់​នូវ​ចំនួន​ដែល​បាន​បាត់បង់​ក្នុង​អំឡុង​ពេល​នោះ​ តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ទាមទារ​មក​វិញ​នូវ​ប្រតិមា​ដែល​បាន​បាត់បង់ ជាលទ្ធផល​កម្ពុជា​ទទួល​បាន​មក​វិញ​នូវ​ប្រតិមា​ចំនួន ១១ ដែលត្រូវបានអះអាងថាជាប្រតិមាដែលស្ថិតនៅ​ខ្លោង​ទ្វារ​លិច​និង​កើតនៃ​ប្រាសាទ​ចិន។

ខាង​ក្រោម​នេះ​ជា​ប្រតិមា​ដែល​បាន​ទាមទារ​មក​វិញ​ដោយ​ស្រប​ច្បាប់ ក្រោយ​ការ​លក់​ចែកចាយ​ពាសពេញពិភពលោក​កាល​ឆ្នាំ ១៩៧៥៖

  • ព្រះកេសអជ៌ុន ៖ ប្រគល់​មក​កម្ពុជា​ពី​សមុច្ច័យ​ឯកជន​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ខែ មករា ឆ្នាំ ២០២៣
  • នកុល និង​សហទេព ៖ ប្រគល់​មក​កម្ពុជា​ពី​សារមន្ទីរ Metropolitan New York ក្នុង​ខែ មិថុនា ឆ្នាំ ២០១៣
  • ទុយ៌ោធន៍ ៖ ប្រគល់​មក​កម្ពុជា​ពី​ក្រុម​ហ៊ុន​មួយ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ខែ ឧសភា ឆ្នាំ ២០១៤
  • យុធិស្ទិរ ៖ ប្រគល់​មក​កម្ពុជា​ពី​សមុច្ច័យ​ឯកជន​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ខែ មិនា ឆ្នាំ ២០១៣
  • ធស្ឬស្ធទ្យម័ន ៖ ប្រគល់​មក​កម្ពុជា​ពី​សមុច្ច័យ​ឯកជន​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ខែ កញ្ញា ឆ្នាំ ២០២៣
  • ពលរាម ៖ ប្រគល់​មក​កម្ពុជា​ពី​ក្រុម​ហ៊ុន Christie’s new York ក្នុង​ខែ ឧសភា ឆ្នាំ ២០១៤
  • ភីម ៖ ប្រគល់​មក​កម្ពុជា​ពី​សារមន្ទីរ Norton Simon នៅ​សហរដ្ឋ​អាមេរិក ក្នុង​ខែ ឧសភា ឆ្នាំ ២០១៤
  • គ្រឹស្នា ៖ សមុច្ច័យ​ឯកជន (រង់ចាំ​ការ​វិល​ត្រឡប់​មក​វិញ)។ គួរ​ឱ្យ​ដឹង​ថា ប្រតិមា ដែល​បាន​រៀបរាប់​ខាង​លើ​ស្ថិត​ក្នុង​ប្រាសាទចិន ខ្លោង​ទ្វារ​ខាង​លិច។

ដោយឡែក ខ្លោង​ទ្វារ​ខាង​កើត​ក៏​មាន​ប្រតិមា​មួយ​ចំនួន​ត្រូវ​បាន​ប្រគល់​មក​កម្ពុជា​វិញ ក្រោយ​ការ​លួច​លក់​ឱ្យ​ជន​បរទេស​មាន​ដូច​ជា៖

  • ពាលី និង​សុគ្រីព ៖ បាន​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរជាតិ​ភ្នំពេញ ដោយ​លោក Henry Parmenier ឆ្នាំ ១៩៦៤
  • នរសឹង្ហ ៖ បាន​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តមសីហនុ​អង្គរ នៅ​ឆ្នាំ ១៩១៤
  • ដង​ខ្លួន​ព្រះ​រាម ៖ បាន​ប្រគល់​មក​កម្ពុជា​វិញ​ពី​សារមន្ទីរ Denver នៅ​សហរដ្ឋ​អាមេរិក ក្នុង​ខែ មីនា ឆ្នាំ ២០១៦
  • ហនុមាន ៖ បាន​ប្រគល់​មក​កម្ពុជា​ពី​សារមន្ទីរ Cleveland ក្នុង​ខែ ឧសភា ឆ្នាំ ២០១៥
  • ហិរណ្យកស៊ីពុ ៖ សមុច្ច័យ​របស់​សារមន្ទីរ Metropolitan New York (រង់ចាំ​ការ​ត្រឡប់​មក​វិញ)

ប្រភព ៖ នាយកដ្ឋាននាយកដ្ឋាន​បុរាណ​វត្ថុ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា