ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម៌​ខ្មែរ​ដ៏​សម្បូរ​បែប។

ថ្មី​ៗ​នេះ អេនណា បាន​រៀបចំ​ឈុត​ស្បៃ​២ជាន់ ប្រពៃណី​ខ្មែរ​ពណ៌​ទឹកក្រូច​ក្នុង​ដែល​ជា​ស្បៃ​ភ្លី និង​ស្បៃ​ធំ​ពណ៌ទឹកប៊ិច​ប៉ាក់​ឌិន​ផ្កាភ្ញី ក្បូរក្បាច់​រចនា យ៉ាង​ប្រណីត ព្រម​ជាមួយ​សំពត់​ចង​សម្លុយ ពណ៌​ត្នោត​ក្រមៅ ដោយ​មាន​គ្រឿង​អលង្ការ​ខ្មែរ​គ្រប់សព្វ។

អ្វី​ដែល​មិន​អាច​ខ្វះ​បាន​គឺ​ខ្សែ​ឆៀង និង​កន្លាស់​អាវ​រូប​ចាប ដែល​ជា​គ្រឿង​បន្សល់​ទុក​តាំងពី​សម័យ​មុន នៃ​បុព្វបុរស​ខ្មែរ។ កាន់តែ​ពិសេស​ឈុត​ស្បៃ​ដែល អេនណា គ្រង​ឈុត​ខ្មែរ ហើយ​នៅ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក។

រូបសម្រស់ និងសម្លៀកបំពាក់ដែលនាងគ្រង បាន​ទាក់ទាញ​ភ្នែកមហាជន​នៅ​ទីនោះ។ ពេល​ដែល កុយ អេនណា បាន​ទៅ​ថត​នៅ​ប្រាសាទ​បុរាណ​ខ្មែរហើយ​ក៏​ទទួល​បា​ការ​ចាប់អារម្មណ៍ច្រើន​ពី​សំណាក់​ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​ទស្សនា​អង្គរវត្ត ហើយ​ក៏​បាន​ថតរូប​អនុស្សាវរីយ៍​ថែម​ទៀត​ផង។

អេនណា បាន​រៀបរាប់​ពី​សម្លៀកបំពាក់​ស្បៃ​ខ្មែរ​ប្រាប់​ដល់​បរទេស ឲ្យ​បាន​ស្គាល់ និង​ដឹង​ពី​ឫសគល់​សម្លៀកបំពាក់​ដ៏​ប្រណីត ដែល​សុទ្ធ​សឹង​ធ្វើ​ឡើង​បង្កប់​ដោយ​ព្រលឹង វប្បធម៌​ខ្មែរ​បញ្ចូល​ក្នុង​នោះ។

ការ​គ្រងឈុតស្បៃរបស់ កុយ អេនណា រួម​ចំណែក​ដល់​ការ​ផ្សព្វផ្សាយ​វប្បធម៌ខ្មែរ​ដែលជា​មរតក​ផូរផង់ឲ្យ​គង់វងវង្ស និង​ឲ្យមហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដឹងថាស្បៃខ្មែរ ដែលមាននៅជាប់ជញ្ជាំងប្រាសាទ​អង្គរវត្តនោះតាំងពីសម័យបុរាណ បន្សល់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ៕

រូបភាព៖ Sbai Photography

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា